​ប្រធានាធិបតី Trump សង្កត់ធ្ងន់ថាៈ «​នេះ​ជា​ស្នាដៃ​ធំ​បំផុត ល្អ​បំផុត ហើយ​ស្អាត​បំផុត​របស់​ជនជាតិ​អាមេរិក​» ។​

​នាវា​ផ្ទុក​យន្តហោះ​ថ្មី​បំផុត​ដែលមាន​ឈ្មោះថា USS Gerald Ford មាន​ទម្ងន់ ១០០.០០០ តោន ចំណាយ​អស់ប្រាក់​ជិត ១៣.០០០ លាន​ដុល្លារ ហើយ​អាច​រត់​បាន ២០ ឆ្នាំ ដោយ​ពុំ​បាច់​បន្ថែម​ឥន្ធនៈ ។​

​តាម FoxNews ថ្លែង​ក្នុង​ថ្ងៃ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ (២២ កក្កដា​) ប្រធានាធិបតី Trump ពោលថាៈ «​បាតដៃ​របស់​ជន​អាមេរិក និង​ដែកថែប​របស់​អាមេរិក បាន​សាង​ឡើង​នូវ​សាទ​ទម្ងន់ ១០០.០០០ តោន ចំពោះ​ពិភពលោក ។ ប្រហែល​គ្មាន​អ្នកណា​ប្រៀបបាន​នឹង​អាមេរិក​ទេ​» ។​

​នាវា​ផ្ទុក​យន្តហោះ​នេះ​ចាប់ផ្តើម​ផលិត​នៅ​ឆ្នាំ​២០០៩ ហើយ​ដំបូង​គេ​មាន​គំរោង​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ​២០០៥ ។ ប៉ុន្តែ ក្នុង​ដំណើរ​ការផលិត វា​មាន​ភាពយឺតយ៉ាវ ព្រោះតែ​ថវិការ​ចំណាយ​សម្បើម​ពេក ហើយ​តម្រូវ​បំពាក់​នូវ​បរិក្ខារ​បច្ចេកវិទ្យា​ជឿនលឿន​បំផុត ជាអាទិ៍ៈ ប្រព័ន្ធ​បាញ់​បង្ហោះ​អគ្គិសនី​ម៉ាញ៉េ​និក​សំរាប់​យន្តហោះ និង Drone ។​

​តាម Metro ថ្លែង​ក្នុង​ពិធី​ដដែល​នេះ លោក Trump ប្រកាស​ស្តែងៗ​ថា ភាពទំនើប​នៃ​នាវា​នេះ​គឺ «​បណ្តាល​ឲ្យ​ខ្មាំងសត្រូវ​ខ្លបខ្លាច គ្រា​ឃើញ​វា​នៅឯ​ជើងមេឃ​មក​» ។​

​ប្រធានាធិបតី Trump សង្កត់ធ្ងន់ថា នេះ​ជា​ស្នាដៃ​ធំ​បំផុត ល្អ​បំផុត និង​ស្អាត​បំផុត​របស់​ជនជាតិ​អាមេរិក ។​

​ព្រោះតែ​វា​ប្រើ​ឋា​ម​ពល​នុយក្លេអ៊ែរ ហេតុនេះ នាវា​អាច​ប្រតិបត្តិការ​បាន​រយៈពេល ២០ ឆ្នាំ ដោយ​ពុំ​តម្រូវ​ឲ្យ​បន្ថែម​ឥន្ធនៈ​នោះទេ ។ អ្នកធ្វើការ​លើ​នាវា​នេះ​មាន​ចំនួន​ដល់ ៤.៦០០ នាក់ ឯណោះ ។​

​នាវា​នេះ​យកឈ្មោះ​ប្រធានាធិបតី​ទី​៣៨ អាមេរិក ដើម្បី​ដាក់ឈ្មោះ -Gerald Ford- អ្នក​ធ្លាប់​បំរើ​ក្នុង​កងកម្លាំង​យោធា​ជើង​ទឹក​អាមេរិក នា​សម័យ​សង្គ្រាមលោកលើកទី​២ ។​

Clip: ប្រធានាធិបតី Trump ប្រគល់​នាវា​ផ្ទុក​យន្តហោះ USS Ford ឲ្យ​កងទ័ពជើងទឹក​អាមេរិក​