​ក្នុងសង្គម​សក្តិភូមិ​ពី​ដើម ការបញ្ចប់​ជី​វិ​រ​របស់​មនុស្ស​ម្នាក់ ពិតជា​រឿង​ព្រៃផ្សៃ​ណាស់ ។ ប៉ុន្តែ ដោយសារតែ​កើតមាន​នូវ​កំហុស​ពុំ​អាច​លើកលែង​បាន​ដូចជា​ក្បត់ជាតិ សម្លាប់​មនុស្ស​…. ទើប​នាំ​ឲ្យ​មានទោស «​សម្លាប់​» ។ ដូច្នេះ ទើប​តម្រូវ​ឲ្យ​មាន​របប​ពេ​ជ្ជ​ឃាត ។​

​ប្រិយមិត្ត​អា​ច្រឡំ​ថា ពេ​ជ្ជ​ឃាត​ជាម​នុស្ស «​ថ្លើមធំ​» ពី​កំណើត ប៉ុន្តែ ជាទូទៅ​ពុំមែន​ទេ ។ របរ​ពេ​ជ្ជ​ឃាត ក៏ដូចជា​របរ​ដទៃ​ដែរ វា​តម្រូវ​ឲ្យ​មាន​អ្នក​ណែនាំ​បង្ហាត់បង្ហាញ ហើយ​ខ្លួនឯង​ត្រូវ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​…. ។​

​ពេ​ជ្ជ​ឃាត​ទទួលបាន​កម្រៃ​ខ្ពស់​ណាស់ បើ​កាត់​ក្បាល​ម្នាក់​ទទួលបាន ៣ កាក់ ហើយ​បើ​ក្នុង​១​ខែ កាត់​បានតែ​ម្នាក់ គឺ​បាន ៤ កាក់ ។ ប្រាក់ចំណូល​នៃ​ការអនុវត្ត «​សាលក្រម​» ១​លើក​នេះ ស្មើនឹង​ប្រាក់ខែ​កន្លះ​ឆ្នាំ​របស់​មនុស្ស​ធម្មតា ។​

​មនុស្ស​ជំនាន់​ដើម ជឿ​លើ​ខ្មោ​យ​ព្រាយ​ខ្លាំងណាស់ ហេតុនេះ អ្នក​ដែល​ប្រកប​របរ​នេះ​ពុំមាន​ច្រើន​ទេ ។ មាន​ពាក្យ​ច​ចាម​អារាម​តៗ​គ្នា​ថា ពេ​ជ្ជ​ឃាត​ច្រើន​មានមុខមាត់​អាក្រក់ កាច​សាហាវ ហើយ​ពួក​នោះ​ពុំមាន​កូនចៅ​ទេ ។​

​កំណត់ត្រា​នៃ​ពេ​ជ្ជ​ឃាត​ចុងក្រោយ នារ​ដ្ជ​កាលឈិង ឈ្មោះ ​តេង​ ហាយ​សាន ក្រោយ​ឈប់​ធ្វើ​របរ​នេះ បានកើត​ទុក្ខព្រួយ​ជាខ្លាំង ព្រោះ​ពុំ​អាច​សុំចូល​សហគម​សប្បុរសធម៌ ដែល​ពលរដ្ឋ​ស្វ័យ​បង្កើតឡើង ។ មនុស្ស​ដទៃទៀត​បាន​ស្តី​បន្ទោរ​ត្រង់ៗ​ថាៈ «​វា​ធ្លាប់​សម្លាប់​មនុស្ស​រាប់រ​យ​នាក់ សាង​បាប​កម្មរាប់​ពុំ​អស់ ទោះបី​វា​ធ្វើតាម​ច្បាប់​ប្រទេស​ក្តី ក៏​ពុំ​អាច​លើកលែង​បានដែរ មនុស្ស​ប្រភេទ​នេះ ធ្វើ​ម្តេច​អាច​ចូលមក​សហគម​យើង​បាន​!» ។ តេង ហាន​សាន ចង់​កែខ្លួន រំដោះ​បាបកម្ម​… ហេតុនេះ គាត់​តែង​បរិភោគ​អាហារ​បួស រៀន​ធម៌ ហើយ​ធ្វើ​ការងារ​សប្បុរសធម៌ ។ ប៉ុន្តែ ពុំមាន​អ្នកណា «​មើលឃើញ​» ការប្រឹងប្រែង​របស់គាត់​ឡើយ ។ ចុងក្រោយ​គាត់​សម្រេចចិត្ត​ទៅ​បួស តែ​ក៏​គ្មាន​វត្ត​ណា​ព្រម​ទទួលយក​ទៀត ។​

​ពេ​ជ្ជ​ឃាត​ដែល​ដូចគ្នា​នឹង តេង ហាន​សាន ជាទូទៅ​រស់នៅក្នុង​ជីវភាព «​លាក់កំបាំង​» ឆ្ងាយ​ពី​សង្គមមនុស្ស​ដែល​ស្អប់ខ្ពើម​ពួកគេ ។​

​ចុងក្រោយ ពួកគេ​តែង​ស្លាប់​ដោយ​ឯកោ គ្មាន​អ្នកណា​នៅ​…​ក្បែរ ៕​