ក្រុមហ៊ុន Clouds Architecture Office នៅ​ញូវយ៉ក បានរៀបចំ​ផែនការ​ដ៏ «​សាហាវ​» មួយ ដើម្បី​ស្ថាបនា​អគារ​ខ្ពស់​មួយ ដែល​ពុំ​ប្រាស្រ័យ​ជាមួយ​ភពផែនដី ។​

​តាម​គោល​គំនិត​នៃ​គំរោង​នេះ គេ​នឹង​ព្យួរ​វិមាន​មួយ​មាន​ឈ្មោះថា Analemma ដែល​វា​ប៉ែល​ប៉ោល​ជាមួយ​ភព​តូច​មួយ​ជុំវិញ​ផែនដី នា​រយៈកម្ពស់ ៥០.០០០ គីឡូម៉ែត្រ ។​

​ការស្ថាបនា​វិមាន​នេះ ត្រូវបាន​បង្ហើប​ថា អាចធ្វើ​នៅទីណា​ក៏បាន​លើ​ពិភពលោក បន្ទាប់មក គេ​គ្រាន់តែ​បញ្ជូន​វា​នៅ​ចំ​គោលដៅ «​ព្យួរ​» ប៉ុណ្ណោះ ។​

​តែ​តាម​ការ​បែកធ្លាយ​ចេញ​នោះ វា​នឹងត្រូវ​បានធ្វើ​នៅ Dubai ។​

​ការព្យួរ​វិមាន​នេះ នឹងត្រូវ​បាន​គេ​ប្រើ​ប្រភេទ​កា​ប្លិ៍​មានកំ​រិត​ស្វិត​មាំ​ដ៏​ខ្ពស់​មាន​ឈ្មោះថា ប្រព័ន្ធ​គាំទ្រ​តារាវិថី​ពហុមុខ​ងារ (UOSS) ហេតុនេះ លក្ខណៈ​សុវត្ថិភាព​របស់​វា​លើ​ផ្នែក​ទ្រឹស្តី​គឺ​ធានារ៉ាប់រង​បាន ។​

​វិមាន​នេះ​បែង​ចែកជា​ផ្នែក​នីមួយៗ​៖ តំបន់​អាជីវកម្ម​នឹង​ស្ថិតនៅក្រោម រីឯ​តំបន់​សំរាក និង​ជីវភាព​ប្រចាំថ្ងៃ មាន​ផ្ទៃក្រឡា ២/៣ នៃ​វិមាន ។​

​លើសពីនេះ​ទៀត អ្នករស់នៅ​ទីនោះ អាចធ្វើ​ច្បារ​ដំណាំ​បាន ដូច​លើ​ផែនដី​ដែរ ។ នៅមាន​កន្លែង​លេង​កំសាន្ត លំហែកាយ​ច្រើន​មុខ​ទៀត ។​

​វិមាន​នេះ​ត្រូវបាន​តម្លើង​ថ្មពិល​ព្រះអាទិត្យ (Solar) ។ ទឹក​ប្រើប្រាស់​នឹង​ទាញយក​ពី​ភ្លៀង ពពក ។ អ្វីៗ គឺ​យក​ពី​ធម្មជាតិ ហេតុនេះ ពុំ​បារម្ភ​ថា កើតមាន​ការបំពុល​បរិយាកាស​ទេ ។​

​តាម CEO Dezeen តារាវិថី​ភព​តូច​នោះ និង​វិមាន​នេះ ចលនា​តាម​លំនាំ​លេខ​៨ រវាង​ប៉ូល​ខាងជើង និង​ប៉ូល​ខាងត្បូង ។​

​នេះ​ជាម​ហិ​ច្ឆិ​តា​ដើម្បី «​គ្រប់គ្រង​ភព​តូច​មួយ​» របស់​មនុស្សលោក ។ សូម្បីតែ​អង្គការ NASA ក៏មាន​ផែនការ «​បញ្ជារ​» តារាវិថី​នៃ​ភព​តូចៗ​នៅ​ឆ្នាំ​២០២១ ៕​