បុរស​ស្រវឹងស្រា​ម្នាក់​បាន​ធ្លាក់ចុះ​រណ្តៅ​ជណ្តើរយន្ត ក្រោយពេល​ចេតនា​បំ​បុក​យ៉ាងខ្លាំង​លើ​ទ្វា ហើយក៏​….​ធ្លាក់ចុះ ។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​ពាក់កណ្តាល​អា​ធ្រា​ត​ថ្ងៃទី​២០ ខែកក្កដា កន្លងមក នៅ​អគារ​មួយ​ស្ថិតក្នុង​សង្កាត់ Furong ក្រុង Changsha ខេត្ត Hunan ប្រទេស​ចិន ។ ទិដ្ឋភាព​នេះ​ត្រូវបាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព ។​

​ប្រហែល​ព្រោះ​ស្រវឹង ទើប​ផ្ទុះកំហឹង​នឹង​ជណ្តើរយន្ត​បែបនេះ!

​ទិដ្ឋភាព​បានបង្ហាញ​ថា ក្នុងពេល​អ្នកដទៃ​ឈរ​រង់ចាំ​យ៉ាង​ស្ងៀមស្ងាត់ ខណៈ​បុរស​រូប​នវ​នៅ​ពុំ​សុខ​ទេ ហើយ​មាន​កាយវិការ​ច្រងេងច្រងាង ។ ទោះបី​គេ​ស​ម្តេ​ង​ការ​ពុំ​សប្បាយចិត្ត ក៏​ពុំ​ហ៊ាន​រារាំង​ទង្វើ​មនុស្ស​ស្រវឹង​នេះដែរ ។​

​បុរស​នេះ​បាន​យក​ស្មា​បំ​បុក​១​លើក​ជា​២​លើក រួច​ក៏​…​របើក​ទ្វា ហើយ «​ធ្លាក់​» បាត់ ។ សំណាងល្អ ដែល​កំពុង​ឈរ​នៅ​ជាន់​ក្រោម ហេតុនេះ​បាន​ត្រឹម​ធ្លាក់ចុះ​រណ្តៅ​ប្រមាណ ១,៥ ម៉ែត្រ ដែលជា​ទីសំចត​ជាន់​ក្រោម​នៃ​ជណ្តើរយន្ត ។​

​ទោះយ៉ាងណា គេ​ត្រូវ​ប្រើពេល ២០ នាទី ដើម្បី «​ស្ទួ​ច​» បុរស​រូបនេះ​ឡើងមក​វិញ ហើយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ទាំង​នៅ​ពុំទាន់​…​ស្វាង​ផង ៕​