តាម Mirror វត្ថុ​ធំ​មួយ​ធ្វើ​ពី​អា​លុយ​មី​ញូ​ម ដែលមាន​អាយុកាល ២៥០.០០០ ឆ្នាំ កំពុង​បង្ក​ជា​ជម្លោះ ដោយហេតុថា វា «​ចាប់កំណើត​» មុនពេល​មនុស្ស​ស្គាល់​ធាតុ​នេះ​ដ៏​….​យូរលង់ ។​

​វត្ថុ​នេះ​មាន​បណ្តោយ ២០ សង់ទីម៉ែត្រ ទទឹង ១២,៥ សង់ទីម៉ែត្រ ហើយ​កម្រាស់ ៧ សង់ទីម៉ែត្រ ។ ប្រការ​ដែល​អ្នកជំនាញ​ការ​កំពុង​អាច​បកស្រាយ ដោយហេតុថា ដុំ​លោហៈ​នេះ​មាន​ផ្ទៃ​ខួង (​ផត​) ស្រដៀង​នឹង​ផ្នែក​ណាមួយ នៃ​ប្រព័ន្ធ​គ្រឿងយន្ត ដែល​ស្មុគស្មាញ ។​

​គេ​រកឃើញ​វា​នៅ Romania ហើយក៏​បង្ក​ជាការ​ជជែក​វែកញែក ព្រោះ​វា​មាន​អាយុកាល ២៥០.០០០ ឆ្នាំ ខណៈពេល​មនុស្សលោក​ទើប​ចេះ​ផលិត Aluminium នេះ​ប្រមាណ ២០០ ឆ្នាំ ប៉ុណ្ណោះ ។​

​លទ្ធផល​វិភាគ​ស៊ីជម្រៅ កាន់តែ​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ព្រោះ​ក្រៅពី ៩០% ជា​អា​លុយ​មី​ញូ​ម​នោះ វា​នៅមាន​លាយ​នឹង​លោហៈ ១២ ប្រភេទ ទៀត ។​

​ជម្លោះ​ខ្លាំង​បំផុត គឺ​រឿង​អាយុកាល​របស់​វា ។ ប៉ុន្តែ តាម​អាយុ​កាលដែល​ក្រុមប្រឆាំង​លើកឡើង គឺ​ចន្លោះ​ពី ៤០០ ឆ្នាំ ទៅ ៨០.០០០ ឆ្នាំ ។​

​ទោះ​យ៉ាងនេះ​ក្តី ក៏​ពុំទាន់​មាន​ចម្លើយ ព្រោះ​ភាគី​ទាំងអស់ សុទ្ធសឹង​ទទួលស្គាល់ថា មនុស្ស​ទើប​ចេះ​ផលិត Aluminium មុននេះ ២០០ ឆ្នាំ ប៉ុណ្ណោះ ។​

​ឱកាស​របស់​និកាយ UFO បានមក​ដល់ ហើយ​ពួកគេ​ថា វា​ជា​បំណែក​មួយ​នៃ​ថាសហោះ -​ភស្តុតាង​នៃ​វត្តមាន​របស់​មនុស្ស​ក្រៅ​ភព​! ។​

​បច្ចុប្បន្ន វត្ថុ​នេះ​កំពុង​ដាក់​តាំងនៅ​សារៈមន្ទីរ​ប្រវត្តិសាស្ត្រ Cluj-Napoca ដោយ​ស្លាក​កត់សំគាល់ថា «​ពុំ​ច្បាស់​ពី​ប្រភព​» ៕​