ដោយ​តែង​សង្កេតឃើញ និង​ព្រមទាំង​មានការ​ត្អូញត្អែរ ពី​សំណាក់​ប្រជាពលរដ្ឋ​ដែលជា​អ្នកធ្វើដំណើរ ចំពោះ​ទង្វើ​ភ្លើតភ្លើន​ឡូយឆាយ «​លេង​ភ្លើង​ម៉ូតូ​» ដើរ​ឲ្យ​ទាន់សម័យ​របស់​ពួកក្មេងស្ទាវ​នេះ ថ្មីៗ​នេះ កងកម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត បានធ្វើ​ការចុះអនុវត្ត​ត្រួតពិនិត្យ​ករណីនេះ នៅតាម​បណ្តោយ​ផ្លូវ​នា​ឆ្នេរសមុទ្រ ។

​ក្នុង​ការចុះអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ សមត្ថកិច្ច​យើង​បាន​ចាប់​ប្រមូល​ម៉ូតូ​បំពាក់​ភ្លើង «​ឡាស៊ែរ​» របស់​ក្មេងស្ទាវ​ជាច្រើន​គ្រឿង ដើម្បី​យកទៅ​អប់រំ ដែល​ក្នុងនោះ​ក៏មាន​អ្នកជិះ​អត់​ពាក់​មូ​ក​សុវត្ថិភាព​ផងដែរ ។​

​តាម​ទិដ្ឋភាព​ជាក់ស្តែង «​ភ្លើង​ឡាស៊ែរ​» ពិតជា​មិនធម្មតា​នោះទេ ព្រោះ​វា​បាន​ជះ​​ពន្លឺ​ចាំងយ៉ាង​ខ្លាំងក្លា ដែល​ធ្វើ​ឲ្យ​អ្នកធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ស្រវាំងភ្នែកអាច​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅខាងមុខ​បាន ៕