នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ត្រូវ​កូនចៅ​ក្រោម​ឱវាទ ផ្តល់ព័ត៌មាន​មក​ថា បិះ​ត្រូវ​ក្ស័យជីវិត ចោល​ប្រពន្ធ​កូន ដោយសារ​ជិះ​ម៉ូតូ ដេញចាប់​ចោរលួច​កាច់​ក​ម៉ូតូ ហើយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​ម៉ូតូ នៅវេលា​ម៉ោង ៤​ជិត​ភ្លឺ ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​។

​លោក​អនុសេនីយ៍ឯក លុយ ហាង នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​២ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្រោយ​រូបលោក​បាន​ដួល​ម៉ូតូ ក៏បាន​យក​ឡាន​ដើម្បី​ជិះ​ដេញចាប់​ករណី​ចោរលួច​កាច់ករ​យក​ម៉ូតូ របស់​នៅផ្ទះ​សំណាក់​យីហោ សុខុម​មនោ​រម្យ មាន​ទីតាំង​នៅក្នុង​សង្កាត់​លេខ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ គឺ​នៅ​ម្តុំ​ក្បែរ​ផ្សារលើ​។ លោក​បន្តថា ក្រោយ​ទទួលបាន​ដំណឹង​ពី​សកម្មភាព​ចោរលួច​កាច់ក​ម៉ូតូ នៅ​ទីតាំង​ខាងលើ ពី​ប្រជា​ពល​រដ​ឋ្ បាន​ផ្តល់ព័ត៌មាន មក​កម្លាំង​សមត្ថកិច្ច​សង្កាត់​លេខ​២ រូបលោក​ក៏បាន​ប្រកាស​ផ្សា​យម​វិទ្យុទាក់ទង ទៅគ្រប់​សមត្ថកិច្ច​ជំនាញ ប្រចាំការ​នៅតាម​គោលដៅ​នីមួយៗ ឲ្យ​ជួយ​ស្ទាក់ចាប់​។

​ចំណែក​រូបលោក​ក៏​កំពុង​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ​កៀក ជាមួយ​ជនសង្ស័យ​ផងដែរ ប៉ុន្តែ​ចៃដន្យ​មកដល់​ផ្លូវ​សេ​តេ ស្ថិតក្នុង​សង្កាត់​លេខ​៣ ប្រកៀក​ប្រកិត​មុខសញ្ញា​ល្មើស​ទៅហើយ ក៏ត្រូវ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​ច្រ​ងាប់​ច្រ​ងឹ​ក បិះ​ក្ស័យសង្ខារ បណ្តាល​ឲ្យ​របួស​រលាត់​ដៃជើង និង​របួស​ពាសពេញ​ខ្លួន​។

​លោកនាយ​ប៉ុស្តិ៍​លេខ​២ បញ្ជាក់ថា របួស មិន​ដល់​ថ្នាក់​បាក់ដៃ​ជើង និង​បែកក្បាល ហើយ​នៅមាន​ជិវិត​ដកដង្ហើម​បាន លោក​អះអាងថា មិនបាន​រារាំង​រូបលោក និង​សមត្ថកិច្ច​ដទៃទៀត ឲ្យ​បន្តសកម្មភាព​ដេញចាប់​ចោរ​កាច់ក​ម៉ូតូ​នេះ​ទេ ហើយ​រូបលោក​ក៏បាន​ប្តូរ​មក​បើករថយន្ត ជំនួស​ជិះ​ម៉ូតូ ដើម្បី​ដេញតាម​ចោរ​ល្មើស​រូបនេះ​ជា​បន្តទៀត​។ លោក​បន្តថា សកម្មភាព​ដេញចាប់​ចោរលួច​ម៉ូតូ​ខាងលើនេះ គឺ​ន​មាន​ចម្ងាយ​ផ្លូវដី​ប្រមាណ ៣០​គីឡូម៉ែត្រ ទើប​តាម​ទាន់ និង​ចាប់​ចោរលួច​ម៉ូតូ​បាន​ម្នាក់ ដោយ​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​ត្រូវ​សមត្ថកិច្ច​ព័ទ្ធចាប់​បាន នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​ម្តុំ​អូរ​ចំណារ គឺ​ស្ថិតក្នុង​ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​។

​លោក លុយ ហាង នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​លេខ​២ ឲ្យ​ដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​លួច​ម៉ូតូ​ខាងលើ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​។ លោក​ថា ជនល្មើស​ខាងលើ ដែល​មក​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ នៅផ្ទះ​សំណាក់ សុខុម​មនោ​រម្យ នា​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ជិត​ភ្លឺ​ថ្ងៃទី​២៥ ខែកក្កដា គឺ​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ ហើយ​មក​ជួល​ផ្ទះសំណាក់​ខាងលើ​ស្នាក់នៅ និង​ធ្វើ​សកម្មភាព​នៅពេល​យប់​ស្ងាត់​។

​លោកនាយ​ប៉ុស្តិ៍​សង្កាត់​លេខ​២ លោក លុយ ហាង បានស្នើ​ឲ្យ​ប្រជាបលរដ្ឋ ត្រូវ​ផ្តល់ព័ត៌មាន​មកកាន់​ស​ម​ត្ថ​កិច្ច ឲ្យ​បាន​ទាន់ពេលវេលា បើ​មាន​ព័ត៌មាន​ទាក់ទង​បទល្មើស​ផ្សេងៗ មានដូចជា​បទល្មើស​គ្រឿងញៀន ចោរកម្ម និង​បទល្មើស​ឆក់​ប្លន់​ជាដើម ដើម្បី​ឈានដល់​សមត្ថ​កិច្ចសហកា​រ​ចុះបង្ក្រាប រក្សា​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ អ្នកវិនិយោគទុន និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឲ្យ​បាន​ទាន់ពេលវេលា​៕ ខ្មែរ​ស្ថាបនា​