​ថ្មីៗ​នេះ នៅ​ទីក្រុង Longyan ខេត្ត Fujian ប្រទេស​ចិន បាន​លេចឡើង​នូវ «​បង្គោល​» ដ៏​ធំ​សម្បើម​មួយ​ត​ភ្ជាប់​ផ្ទៃដី និង​មេ​ឃា ។ រូបភាព​គួរ​ឲ្យ​ខ្លា​ចនេះ បាន​រាលដាល​ភ្លាមៗ​ក្នុងចំណោម​បណ្តាញ​សង្គម ។ ពួកគេ​និយាយថា នោះ​ជាៈ បង្គោល​ទ្រ​មេឃ ។​

​នៅ​ថ្ងៃទី​២២ ខែកក្កដា កន្លងមក ស្ថានីយ៍ទូរទស្សន៍​ទីក្រុង Dalian បាន​ផ្សាយ​ខ្សែ​វីដេអូ​ពិសេស​មួយ ។ លើ​អេក្រង់​និម្មិត​ឡើងៈ ល្ងាច​ថ្ងៃទី​២១ ខែកក្កដា លើ​ផ្ទៃមេឃ​នៃ​ទីក្រុង Fujian បាន​លេចឡើង​នូវ​រូប​បង្គោល​មួយ​ដ៏​ធំ​សម្បើម ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ហាក់ដូចជា​កាឡាក់ស៊ី Millay Way ធ្លាក់ចុះ​លើ​ផ្ទៃដី ពិតជា​អស្ចារ្យ ។​

«​ឋា​ម​ពល​» ដ៏​ខ្លាំង​របស់​អ៊ី​ន​ធើរ​ណេ​ត ធ្វើ​ឲ្យ​រូបភាព​ទាំងនេះ​រាលដាល​ដ៏​លឿន ហើយ​ក្លាយ​ជាំ​បាតុភាព​ក្តៅគគុក​មួយ​នៃ​ប្រភពព័ត៌មាន ។ មតិ​ជាច្រើន​បាន​ឆ្លៀតឱកាស​លើកឡើងថា ជាអាទិ៍ៈ​

  • មែនដែរ​ឬ ដែល​ផ្ទៃមេឃ​បាន​ធ្លុះធ្លាយ​មួយ​ប្រហោង​?
  • ជាហេតុ​ការណ៍​បង្កឡើង​ដោយ​ភព​ដទៃ​?

​គេ​នាំគ្នា​សន្ម​ត់​ឈ្មោះ​បាតុភូត​នេះ​ថា «​បង្គោល​ទ្រ​មេឃ​» !