ពិតជាមិនធម្មតាមែន កំពូលកីឡាករលំដាប់អន្តរជាតិខ្សែ Cristiano Ronaldo បាន​បង្ហើប​ពី​គោល​បំណង​ចង់​បាន​កូន​រហូត​៧​នាក់​ បន្ទាប់​ពី​បច្ចុប្បន្ន​មាន​កូន​៣​នាក់រួចទៅហើយ​ទៅ​ហើយ​នោះ។

Image result for Ronaldo
Loading...

​ការ​ចង់​បាន​​រហូត​៧​នាក់​នេះ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ គឺ​វា​ជា​គោល​បំណង​របស់ Ronaldo ​ កូន​ប្រុស​ច្បង​ Cristiano Jr ​ព្រោះដោយ​សារ​តែលេខ​៧​គឺ​ជា​លេខ​អាវរបស់ខ្សែប្រយុទ្ធ Ronaldo ​ និង​ជា​ម៉ាក​ផលិត​ផល​ CR7 របស់ លោកផងដែរ។​

Image result for Ronaldo-family

កាល​ពី​ដើមខែកក្កដា ឆ្នាំ២០១៧​​នេះ​ ​ខ្សែ​ប្រយុទ្ធ​ Real Madrid បាន​ប្រកាស​ឲ្យ​ដែរ​ថា ​មិត្ត​ស្រី​របស់​ខ្លួន​ Georgina Rodriguez កំពុង​មាន​ផ្ទៃ​ពោះ​ ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ Ronaldo នឹង​កើន​ឡើង​ម្នាក់​ទៀត​ក្នុង​ពេល​ឆាប់ៗ។ គួរ​រម្លឹក​ថា​ តារា​ឆ្នើម​វ័យ​៣២​ឆ្នាំ​បច្ចុប្បន្ន​មាន​កូន​៣​នាក់​គឺ Cristiano Jr, Eva និង​ Mateo ដែល​ពួក​គេ​ទាំង​៣​គឺ​ជា​កូន​ដែល​បង្កើត​តាម​រយៈ​ការ​ប្រើ​សេវា​​ពពោះ​ជំនួស៕

Image result for Ronaldo-family