​រឿងរ៉ាវ​កើតឡើង​នៅ​ខេត្ត Zhejiang ប្រទេស​ចិន ។ តាម​ជំនឿ​របស់​ជនជាតិ​មួយចំនួន ខែកក្កដា ជា​ខែ​ព្រលឹង​ខ្មោច​ដើរ​លងបន្លាច​មនុស្ស ហេតុនេះ ពេលឮ​សម្លេង​ក្មេង​យំ​ខ្សាវៗ​ចេញពី​បំពង់​លូ ក្នុង​បន្ទប់ទឹក​នៅ​ពាក់កណ្តាល​អា​ធ្រា​ត្រ បុរស​ម្នាក់​មាន​អារម្មណ៍​ភ័យខ្លាច​យ៉ាងខ្លាំង ដោយ​គិតថា ជា​សម្លេង​យំ​របស់​ខ្មោច ។ ប៉ុន្តែ សម្លេង​នោះ លាន់ឮ​មិន​បាត់​សោះ បន្ទាប់ពី​តាំងស្មារតី​មួយសន្ទុះ គាត់​ក៏​សម្រេចចិត្ត​ចូលទៅ​មើល និង​ប្រាកដ​ក្នុង​ចិត្ត​ថា មាន​របស់​អ្វី​នោះ​នៅក្នុង​បំពង់​លូ ។ គាត់​បាន​យក​រណា​មក​អារកាត់​បំពង់​លូ​ចេញ ។ ទិដ្ឋភាព​ដែល​បានឃើញ​នៅពេលនោះ ធ្វើ​ឲ្យ​គាត់​តក់ស្លុត​និយាយ​លែងចេញ ។​

​ទារក​ម្នាក់​នៅមាន​ជីវិត​នៅឡើយ កំពុង​ជាប់​ស្ទះ​ក្នុង​លូទឹក ។ គាត់​ប្រញាប់​រាយការណ៍​ទៅ​ប៉ូលីស និង​ហៅ​ផ្នែក​សង្គ្រោះបន្ទាន់ ។ ភ្ញាក់​ងារ​សង្គ្រោះបាន​បំបែក​បំពង់​លូ​ជាបន្ទាន់ និង​ទាញយក​ទារក​ចេញទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​គិ​លា​នុប​ដ្ឋា​យ​កា​ដែល​មើ​ថែទាំ​ទារក​អភ័ព្វ​នេះ​ឲ្យ​ដឹងថាៈ «​ពេលមកដល់​មន្ទីរពេទ្យ ទារក​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់ ។ ពួកយើង​សង្ស័យថា គេ​ត្រូវ​បែក​ឆ្អឹង​នៅ​ផ្នែក​លើ​ខាងស្តាំ​លលា​ដ៏​ក្បាល ។ ប៉ុន្តែ ឥឡូវ​គ្រប់យ៉ាង​បានល្អ​ប្រសើរ​» ។​

​ក្រោយពេល​ព័ត៌មាន​ត្រូវបាន​ផ្សព្វផ្សាយ មានប្រតិកម្ម​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា អំពី​ទង្វើ​អសីលធម៌​នេះ ។ គ្រប់គ្នា​មិនអាច​ស្មានថា ពិភព​លក​នេះ​មាន​មនុស្ស​សាហាវព្រៃផ្សៃ​ដូច​ច្នេះ ហ៊ាន​បោះបង់​ទារក​ដែល​គ្នា​មិន​ដឹងអី ទៅក្នុង​បំពង់​លូ ដើម្បី​ផ្តាច់ផ្តិល​ជីវិត ។​

​នៅ​ប្រទេស​ចិន បាន​មាន​របាយការណ៍​ជាច្រើន អំពី​ករណី​ទារក​ត្រូវគេ​បោះបង់ចោល ក្រោយពេល​កើត ដោយ​មាតា​វ័យក្មេងៗ ដែល​មិនដឹងថា​ខ្លួន​មាន​ផ្ទៃពោះ ឬ ដោយសារ​មានគភ៌​កូនស្រី ឬ មុននេះ​ដោយសារ​គោលនយោបាយ​កូន​១​របស់​ចិន ៕​