ប្រទេសថៃ៖ ថ្មីៗនេះ ​តារា​ស្រីល្បីប្រចាំប្រទស​ថៃ​កូន​កាត់​អាល្លឺម៉ង់កញ្ញា​ Kimberley បានបង្ហោះ​រូបភាព​លក់​រថយន្តដែលនាងស្រលាញ់បំផុតលើ​ Instagram។តារា​ស្រី​ Kimberley បាន​បង្ហោះ​រូបភាព​រថយន្ត​របស់​នាង​ស៊េរី​ Porshe Cayenne S Hybrid 2013 លើ​គណនី​ Instagram របស់​នាង​ផ្ទាល់​ ក្នុង​បំណង​លក់​វា​ចេញ។

ក្រោយមកគេក៏បានដឹងមូល​ហេតុ​ដែល​នាំ​ឲ្យ​តារា​ស្រី​រូប​នេះ​សម្រេច​លក់រថយន្តដែលនាងសែនស្រលាញ់ៗ​ភ្លាមៗ​ ដោយសារ​នាង​មិនសូវ​ជា​ប្រើ​ឡាន​នេះ​ទេ​ ច្រើន​តែ​ទុក​ចោល​នៅ​ផ្ទះ។ដោយឡែក​ ក្រោយ​ពេល​បង្ហោះ​លក់​ឡាន​ ស្រាប់​តែ​មាន​មតិ​ខ្លះ​បែរ​ជា​ Comment លើ​រូបភាព​នោះ​ថា​ ឡាន​នេះ​លក់​មិន​ចេញ​ទេ​ ហើយ​ក៏​គ្មាន​អ្នក​ទិញ​ដែរ ដូច្នេះ​ហើយ​បាន​ជា​ Kimberley ប្រកាស​លក់​លើ​ Instagram។

ប៉ុន្តែ​នៅ​ពេល​ដែល​មាន​អ្នក​ Comment មិន​ល្អ​បែប​នេះ​ ក៏​មាន​អ្នក​គាំទ្រ​នាង​ជា​ច្រើន​នាក់​ជួយ​និយាយ​ការពារ​ និង​ប្រាប់​កុំ​ឲ្យ​យល់​ក្នុង​ផ្លូវ​ខុស​ទៀត​ដែរ។ចំណែក​ឯ​អ្នក​គ្រប់គ្រង​របស់​នាង​ក៏​បាន​ចេញ​មុខ​បកស្រាយ​ដែរ​ទាក់ទង​នឹង​បញ្ហា​នេះ​ ដោយ​បាន​និយាយ​ថា​ ការពិត​ទៅ​ Kim ចង់​លក់​ឡាន​ចាស់​ចោល​ ក៏​ព្រោះ​តែ​ចង់​ទិញ​ឡាន​ថ្មី​មួយ​ទៀត​តែ​ប៉ុណ្ណោះ៕