​​ក្រុម​សង្គ្រោះ​អាមេរិក​ប្រហែលជា​អាច​ទាញយក​មកវិញ រថយន្ត​ជួល​របស់​និស្សិត​ថៃ​២​រូប លឿន​ជាង​ការរំពឹងទុក​រហូតដល់​១​ខែ ខណៈ​កំរិត​ទឹកទន្លេ​បាន​ស្រក  បន្ទាប់ពីរថយន្ត​នេះ​បាន​ធ្លាក់​ពីលើ​ជ្រោះ និង​លិច​ចូលក្នុង​ទឹកទន្លេ​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា កាលពី​ចុងខែ​កក្កដា​នេះ ។​

​អគ្គ​កុងស៊ុល​ថៃ​​​ប្រចាំ​ទីក្រុង Los Angeles ត្រូវបាន​ជូនដំណឹង​នេះកាលពី​ថ្ងៃ​ពុធ អំពី​ការវិវត្តស្ថានការណ៍​ចុងក្រោយ ដែល​ផ្ទុយ​ពី​របាយការណ៍​មុន​ថា កិច្ចការ​សង្គ្រោះ​អាចឈាន​ដល់​ទៅ​១​ខែ ដោយសារតែ​ចរន្តទឹក​ទន្លេ​ឡើង​ខ្លាំង និង​លក្ខខណ្ឌ​ភូមិសាស្ត្រ​មិន​អំណោយផល ។ នេះ​ជាការ​សង្គ្រោះបន្ទាន់​បន្ថែម​មួយ ក្នុងការ​ទាញយក​រថ​យន្ត​នេះ ខណៈ​មានការ​បារម្ភ​ថា វា​អាច​ត្រូវបាន​ទាញយក​តាម​ចរន្ត​ហូរ​ខ្លាំង ។​

​សូមបញ្ជាក់ថា និស្សិត​ប្រុស​ស្រី​ជនជាតិ​ថៃ​២​នាក់ ដែល​សិក្សា​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ South Florida University មាន​ទី​១-​ឈ្មោះ Thiwadee Sangsuriyarit អាយុ ២៤ ឆ្នាំ និង​ទី​២​ឈ្មោះ Bhakapon Chairatanatongporn អាយុ ២៨ ឆ្នាំ ។ ពួកគេ​បាន​បាត់​ខ្លួន ខណៈ​ធ្វើដំណើរ​ទៅកាន់​ឧ​ស្យា​ន​ជាតិ Kings Canyon នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា ​កាលពីចុងខែមុននេះ ។​

​អគ្គ​កុល​ស៊ុ​ល​ថៃ​លោក Tanee Sanrat កាលពី​ថ្ងៃ​ពុធ បាន​ជួប​ជាមួយ​មន្ត្រី​ល្បាតផ្លូវ​ហាយវ៉េ និង​បាន​ចុះ​ត្រួតពិនិត្យ​តំបន់​នោះ ដែលជា​ទីកន្លែង​រថយន្ត​របស់​និស្សិត​ថៃ​ទាំង​បាន​ធ្លាក់​ផ្លូវ ចូលទៅក្នុង​ជ​ម្រោះ ។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់អគ្គ​កុល​ស៊ុ​ល បាន​បង្ហោះ​ពី​បណ្តា​រូបភាព​បង្ហាញ​ឲ្យ​ឃើញ​វត្តមាន​ចុះ​ត្រួតពិនិត្យ​ទីកន្លែង​កើតហេតុ​របស់​លោក Tanee ដែល​ក្នុងនោះ ក៏​បង្ហាញ​បា​រ៉ា​ស​ផ្លូវ​ត្រូវបាន​ខូច​ផងដែរ ៕​