​កីឡាករជម្រើសជាតិ ចាន់ វឌ្ឍានាកា មិនបានចេញទៅប្រគួត​ប្រកួតកីឡា SEA Games លើកទី ២៩ នៅ Malaysia ព្រោះតែគោលការណ៍នៃការប្រកួតបាល់ទាត់នៅ sea games កំណត់ឲ្យកីឡាករដែលចូលរួមត្រូវមានអាយុក្រោម ២២ ឆ្នាំ ហើយកីឡាររូបសង្ហា វឌ្ឍានាកា មានអាយុលើសនេះ។

Image may contain: 2 people, people standing

«កាលពីព្រឹកមិញ ក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ​ កីឡាការិនី មុនចេញទៅ ប្រកួតកីឡា SEA Games លើកទី ២៩ នៅ Malaysia ហើយសម្ដេចក៏បានមានប្រសាសន៍សួររកខ្ញំុបាទផងដែរ ខ្ញំបាទមានកិត្តិយសខ្លាំងណាស់ដែលបានទទួលការនឹករលឹកពីសម្ដេច
តែដោយសារគោលការណ៍នៃការប្រកួតបាល់ទាត់នៅ sea games កំណត់ឲ្យកីឡាករដែលចូលរួមត្រូវមានអាយុក្រោម ២២ ឆ្នាំ ដូច្នេះ ខ្ញំបាទពំុអាចចូលរួមជួយក្រុមជម្រើសជាតិបាននោះទេ។
ខ្ញំបាទសូមគោរពជូនពរពីចម្ងាយ សូម សម្ដេចតេជោ និង សម្តេច គតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន សូមសម្ដេចទាំងពីរ មានសុខភាពល្អបរិបូរណ៍ ដើម្បីដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀត។ជាចុងក្រោយខ្ញំបាទក៏សូមជូនពរដល់ក្រុមកីឡាករ កីឡាការិនី របស់កម្ពុជាទាំងអស់សូមទទួលបានជោគជ័យដើម្បីពាំនាំមេដាយជូនជាតិឲ្យបានច្រើន។»​ចាន់ វឌ្ឍានាកា​ លើកឡើង៕

Image may contain: 1 person

Image may contain: one or more people

Image may contain: 1 person, closeup and indoor
Image may contain: 1 person, playing a sport and outdoor

Image may contain: 1 person, outdoor