​ស្ត្រី​អាយុ ២៦ ឆ្នាំ ម្នាក់ បាន​ធ្លាក់ចូល​ប្រហោង​លូ​រើ​ពុំរួច ខណៈពេល​ដើរ​អាឡៃតែ​ផ្តោតលើ​ទូរស័ព្ទ ហើយ​ពុំ​ចាប់​ចាប់អារម្មណ៍​ពី​ស្ថានភាព​ផ្លូវ ដែល​នាង​កំពុង​ដើរ​ពីលើ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅមុខ​ការិយាល័យ Muang Thai Leasing ផ្លូវ Chao-fah East ក្នុងប្រទេស​ថៃ ។​

​ក្រុម​សង្គ្រោះបាន​មកដល់ និង​ឃើញ​ស្ត្រី​រូបនេះ កំពុង​អង្គុយ​លើគ​ម្រ​លូទឹកស្អុយ ជាមួយ​ជា​ជើង​ស្តាំ​របស់​នាង​ត្រូវ​គៀប​ជាប់គាំង​នឹង​ប្រឡោះ​លូ​តូចចង្អៀត​មួយ ។​

​ពួកគេ​បាន​វាយ​បំបែក​ផ្នែក​ជុំវិញ​មួយ​នៃ​គម្លាត​ចំហ​នោះ ដើម្បី​ទាញយក​ជើង​របស់​នាង​ចេញមកក្រៅ​វិញ ។​

​ស្ត្រី​ដែល​បដិសេធ​ពុំ​ប្រាប់​ឈ្មោះ​ពិត​នេះ បន្ទាប់មក ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Vachira ជាមួយ​មុខរបួស​ស្រាល ។​

​ទន្ទឹមនេះ​ផងដែរ អ្នកស្ម័គ្រចិត្ត​មូលនិធិ Kusoldharm និយាយថា អ្នក​ថ្មើរជើង​ទាំងឡាយ ត្រូវ​យកចិត្តទុកដាក់ ខណៈ​ដើរ​ជុំវិញ Phuket ព្រោះ​មាន​ផ្លូវ​ដើរ​ជាច្រើន​មាន​ប្រហោង និង​ឧបសគ្គ​ដទៃទៀត ៕​