​បុរស​ម្នាក់​ឈ្មោះ Naiphum Promratee អាយុ ៣៦ ឆ្នាំ បាន​ទៅ​មើល​ខ្លាឃ្មុំ នៃ​ឯ​វត្ត​មួយ​ស្ថិតក្នុង​ខេត្ត Phetchabun ប្រទេស​ថៃ បន្ទាប់ពី​បានឮ​សេចក្តីរាយការណ៍​ថា វា​ឃ្លាន​អាហារ ហើយ​បណ្តា​ព្រះសង្ឃ​កំពុង​មើលថែ​វា បាន​ស្នើសុំ​ការបរិច្ចាគ​អាហារ ។​

​ប៉ុន្តែ ជាជាង​បញ្ចុក​វា​ស៊ី Promratee បាន​ព្យួរ​បាយ​១​ចាន​ពី​ខាងលើ​សត្វ​នេះ ដោយ​ប្រើ​ខ្សែ ។ ប៉ុន្តែ ការដាក់​ចំណី​លក្ខណៈ​បែបនេះ ប្រហែលជា​វា​មានការ​ធុញទ្រាន់ ហើយ​មួរ​ម៉ៅ ជាហេតុ​ធ្វើ​ឲ្យ​វា​ហក់​ខាំ​ច្បាម​ជើង​របស់គាត់​ទៅក្នុង​ទ្រុង​របស់​វា ។ ខ្មា​ឃ្មុំ​នេះ បាន​វាយប្រហារ​ខាំ​ហែក​ខ្លួនប្រាណ Promratee រហូត​សន្លប់ និង​អូស​គាត់​ទៅដល់​ក្នុង​ទ្រុង​របស់​វា ។​

​ខណៈ​ពេលនេះ​ផងដែរ បើទោះបី​មិត្តភក្តិ និង​អ្នក​ឈរ​មើល​ដ៏​រន្ធត់ បាន​ព្យាយាម​យក​ដំបង​ចាក់រុក​វា​ក៏ដោយ ក៏​ពុំ​អាច​បណ្តេញ​វា​ចេញពី​ជនរងគ្រោះ​ដែរ ។​

​ទោះជា​យ៉ាងណា ម្នាក់​ក្នុងចំណោម​អ្នក​ស្លន់ស្លោ​ទាំងនោះ ពិត​ជាមាន​សេចក្តីក្លាហាន​មែនទែន បាន​រត់​ចូលទៅក្នុង​ទ្រុង និង​ចាប់ផ្តើម​វាយ​ខ្លាឃ្មុំ​នេះ​នឹង​ដំ​ដង ខណៈ​មិត្តភក្តិ​ដទៃទៀត​បាន​ជួយសង្គ្រោះ Promratee រហូត​ក្រុមគ្រូពេទ្យ​បានមក​ដល់ និង​ប្រញាប់ប្រញាល់​ដឹក​គាត់​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ។

​បច្ចុប្បន្ន បុរសរងគ្រោះ​នេះ ត្រូវបាន​រាយការណ៍​ថា បាន​សះស្បើយ​ពីមុខ​របួស​គ្រាន់បើ​ហើយ ៕