​និស្សិត​ស្រី​ម្នាក់​នៅក្នុង​ខេត្ត Khon Kaen ភាគ​ខាងជើង​នៃ​ប្រទេស​ថៃ បាន​ចែករំលែក​រូបភាព​ខ្លួនឯង​នាង ឲ្យ​មិត្តភក្តិ​នៅលើ​បណ្តាញ​សង្គមហ្វេសប៊ុក​បានឃើញ ពី​ទិដ្ឋភាព​គួរ​ឲ្យ​អាណិត ដែល​នាង​បាន​ជួប​រឿង​ស៊យ​ទាំង​ព្រឹក ព្រោះតែ​ជិះ​ម៉ូតូ​ដួល​ទៅនឹង​ថ្នល់​ពោរពេញ​ដោយ​ភក់​បែក​ម៉ាំ ដោយសារ​រថយន្ត​បើក​គៀរ បណ្តាល​ឲ្យ​ប្រឡាក់​សម្លៀកបំពាក់ និង​សៀវភៅ​ឡើង​ស្រ​មិះ​ស្រ​មូសតែម្តង ខណៈ​ធ្វើដំណើរ​ទៅកាន់​សាលា ដើម្បី​ចូលរួម​ប្រឡង ។​

​ដោយសារតែ​ឥទ្ធិពល​នៃ​ព្យុះ Sonca ហេតុនេះ តំបន់​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាង​គំហក់ ក្នុង​រយៈពេល​ប៉ុន្មាន​ជាប់ៗ​គ្នា​កន្លងមកនេះ ដែល​បាន​បង្ក​ឲ្យ​ផ្លូវ​មួយចំនួន​ត្រូវ​ជន់​លិច ៕​