​រឿង​ដ៏​សោកសៅ​មួយ បានធ្វើ​ឲ្យ​ក្រុមគ្រួសារ សាច់​ញាត់ មិត្តភក្តិ យំសោក​បោក​ខ្លួន ព្រោះតែ​នារី​ដ៏​ស្រស់​សោភា​អាយុ ១៨ ឆ្នាំ ម្នាក់ ត្រូវស្លាប់​យ៉ាង​អ​ណោ​ច​អាធ​ម ដោយ​ខ្លួនប្រាណ​ននលគក ដែល​សមត្ថកិច្ច​សន្ម​ត់​ថា នាង​ត្រូវបាន​អ្នករត់​ឡាន​ឈ្នួល​រំលោភ​សម្លាប់ ។ ហើយ​សាកសព​របស់​នាង ត្រូវបាន​រកឃើញ​កាលពី​វេលា​ម៉ោង​ប្រហែល​៥ និង​០០​នាទី​ល្ងាច ថ្ងៃទី​៤ សីហា ២០១៧ នៅ​ចំណុច​គុម្ព​រំចេក ស្ថិតនៅ​ភូមិ​ចុង​សំរិទ្ធ សង្កាត់​បាទី ក្រុង​បាវិត ដោយ​ក្មេងឃ្វាលគោ ។​

​យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ​មានឈ្មោះ សុវណ្ណ សុខ​ម៉ា​លីន អាយុ​១៨​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ហ្គូ​ដ​ឡាក់ ក្រុង​បាវិត មាន​ទីលំនៅ​ភូមិ​ដូន​ម៉ៅ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃទី​២ សីហា ២០១៧ ក្រុង​បាវិត ។ នៅមុន​ថ្ងៃកើតហេតុ នាង​បាន​ទៅ​ចូលរួម​ទៅ​ចូលរួម​ខួបកំណើត​ក្មួយ នៅ​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​៣១ កក្កដា ២០១៧ ហើយ​នៅ​ថ្ងៃទី​២ សីហា ២០១៧ ។​

បើ​យោងតាម​ការរៀបរាប់រ​បស់​គ្រួសារ​នារីរ​គ្រោះ ​ពេល​ត្រឡប់មកវិញ នាង​បាន​ជិះ​រថយន្ត​ពី​ខេត្តព្រះវិហារ មក​រាជធានី​ភ្នំពេញ រួច​ក៏បាន​ជិះ​រថយន្ត​តាក់ស៊ី ពីរ​បេន​រថយន្ត​ផ្សារ​អូឡាំពិក បន្ត​មកកាន់​ក្រុង​បាវិត​ដើ​ម្បើ​ចូលធ្វើការ​វិញ​។ ខណៈពេល​ធ្វើដំណើរ​នោះ​ផងដែរ នាង​បាន​ទូរស័ព្ទ​មក​ម្តាយ​ដោយ​ប្រាប់ថា នាង​បាន​មកដល់​ជី​ភូ​ហើយ ប៉ុន្តែ តាក់ស៊ី​ជាប់​ចូល​ដាក់​ម៉ូយ​តាម​ច្រក​ផ្លូវ​មួយ (​ជ្រៅ​) ​។​

​ទោះយ៉ាងណា មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ទូរស័ព្ទ​របស់​នាង​ពុំ​​អាចទាក់ទង​បាន និង​បាត់​ដំណឹង​នាង​សូន្យឈឹង រហូត​ក្រុមគ្រួសារ​មានការ​បារម្ភ​ពី​សុវត្ថិភាព​នាង​យ៉ាងខ្លាំង និង​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង ដើម្បី​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​តាម​រក​នាង ។​

​តាមរយៈ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​ជំនាញ បាន​បង្ហាញថា នារី​រងគ្រោះ​ត្រូវបាន​គេ​រំលោភ រួច​សម្លាប់​បំបិទមាត់ ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​នាំខ្លួន​ឃា​ករម​កមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

Image may contain: 1 person, selfie and closeup

Image may contain: 1 person, closeup

Image may contain: 1 person, smiling, closeup

Image may contain: 1 person, smiling, closeup

Image may contain: one or more people, selfie, closeup and indoor

Image may contain: 1 person, closeup

Image may contain: 1 person, night and outdoor