​អ្នកបើកបរ​រថយន្ត​ក្រុង ដែល​ដឹក​ភ្ញៀវទេសចរ​ជនជាតិ​ចិន ១៧ នាក់ បាន​បាត់បង់​ម្ចាស់ការ បង្ក​ឲ្យ​បុក​រថយន្ត​, ម៉ូតូ និង​ទុក​ទុក បណ្តាល​ឲ្យ​មនុស្ស ២៥ នាក់ រងរបួស ខណៈ​ធ្វើដំណើរ​តាមផ្លូវ​ភ្នំ​នៅក្នុង​ខេត្ត Phuket កាលពី​ថ្ងៃ​សៅរ៍ ។​

Loading...

​ប៉ូលីស​និយាយថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៨ និង ២៨ យប់ ស្ថិតនៅ​ចំណុច​ផ្លូវ​កោត​មួយ ។ លោក Thirasak Boonsaeng អធិការ​ប៉ុស្តិ៍នគរបាល Patong និយាយថា ភ្ញៀវទេសចរ​ជនជាតិ​ចំនួន ១៧ ឆ្នាំ​, ជនជាតិ​ជប៉ុន ៣ នាក់ និង​ថៃ ៥ នាក់ បាន​រងរបួស ។​

​ជនបរទេស​ទាំងនោះ បាន​រងរបួស​ស្រាល ហើយ​ភាគច្រើន​នៃ​ពួកគេ​បាន​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ បន្ទាប់​ទទួល​ព្យាបាល​របួស ។ ប៉ុន្តែ នៅតែ​ជនជាតិ​ម្នាក់​គត់ កំពុង​សម្រាក​ព្យាបាល​របួស ។​

​ជនជាតិ​ថៃ ៣ នាក់ ដែលជា​អ្នកបើកបរ​រថយន្តក្រុង​, រថយន្ត​ដឹកទំនិញ និង​ជា​អ្នកបើក​ម៉ូតូ បាន​រងរបួស​ធ្ងន់ធ្ង​រ ។ លោក Thirasak និយាយថា ប្រាំង​ខ្យល់​របស់​រថយន្តក្រុង មិន​ដំណើរការ ទើប​បង្ក​ឲ្យ​កើត​គ្រោះថ្នាក់​នេះ​ឡើង ៕