ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​ត្រូវបាន​ចាប់ជំរិត​នៅ Milan ហើយ​ត្រូវបាន​ឃុំខ្លួន ៦ ថ្ងៃ ខណៈ​ពួកឧក្រិដ្ឋជន​ព្យាយាម​ដាក់​ដេញថ្លៃ​នាង​លើ​អន​ឡាញ ជា​ទេ​សករ​ផ្លូវភេទ បាន​ចេញមុខ​និយាយ​យ៉ាង​ក្លាហាន​ពី​ទុក្ខវេទនា​របស់​នាង ។​

​នាង Chloe Ayling អាយុ ២០ ឆ្នាំ ជាតា​រា​ម៉ូ​ដែល​ម្នាក់ ដែល​ឥឡូវនេះ​ទទួលបាន​សុវត្ថិភាព​នៅផ្ទះ​របស់​នា​ង​នៅ Surrey បាន​ប្រាប់​ប៉ូលីស​ថា «​ខ្ញុំ​បានដឹងខ្លួន​ជាមួយ​ដៃ​ជាប់​ចំណង មាត់​ត្រូវ​បិទ​ស្គុ​ត ខណៈ​កំពុង​នៅក្នុង​វ៉ា​លី​ធំ​មួយ​» ។​

​នាង​ត្រូវបាន​ល្បួង​ពី​ទីក្រុង​ប៉ារីស ទៅកាន់ Milan ជាមួយ​ការសន្យា​ថតរូប​, ប៉ុន្តែ នៅពេលដែល​នាង​បានមក​ដល់​នៅ​ស្ទូឌីយូ​ដែល​គួរ​ឲ្យ​សង្ស័យ នាង​ត្រូវបាន​គេ​ចាក់​ថ្នាំ ketamine, ថ្នាំ tranquiliser និង​ត្រូវ​ចាប់ចង​ដោយ​បុរស​២​នាក់ ។​

​នាង​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ទៅកាន់​អាជ្ញាធរ​អូស្ត្រាលី​ថាៈ «​នៅពេល​ដឹងខ្លួន​ឡើង ខ្ញុំ​កំពុង​ស្លៀកពាក់​ខោអាវ​ពណ៌​ផ្កាឈូក និង​ស្រោមជើង ដែល​ខ្ញុំ​កំពុង​ពាក់​ឥឡូវនេះ​» ។

«​ខ្ញុំ​បានដឹងថា នៅពេលនោះ ខ្ញុំ​កំពុង​ស្ថិតនៅ​បាត​ឡាន ជាមួយ​ដៃ​ជាប់​ចំណង មាត់​ត្រូវ​បិទ​ស្គុ​ត ។ ខ្ញុំ​ស្ថិតក្នុង​វ៉ា​លី និង​គ្រាន់តែ​អាច​ដកដង្ហើម​តាម​ប្រហោង​តូច​មួយ​ប៉ុណ្ណោះ​» ។​

​ប៉ូលីស​អ៊ីតាលី​និយាយថា នាង​ត្រូវបាន​គេ​ដាក់​ក្នុង​វ៉ា​លី ហើយ​ដឹក​ទៅកាន់​ផ្ទះ​កសិដ្ឋាន​ដាច់ស្រយាល​មួយ ដែល​នាង​ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល ៦ ថ្ងៃ ។​

​ការ​ដាក់លក់​ដេញថ្លៃ​តាម​អន​ឡាន ត្រូវបាន​ធ្វើឡើង ដោយ​ពួកឧក្រិដ្ឋជន​បានផ្តល់​នាង​ជា​សេវា​ផ្លូវភេទ ក្នុងតម្លៃ ២៧០,០០០ ផោន​ដ៍ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ ។​

​កាសែត​អ៊ីតាលី​ឈ្មោះថា II Giornale រាយការណ៍​ថា នាង​ត្រូវបាន​ប្រាប់ថា នាង​នឹង​ត្រូវគេ​លក់​នៅក្រៅ​អឺរ៉ុប ។​

​នាង​និយាយថាៈ «​បុរស​​ម្នាក់បាន​ប្រាប់​ខ្ញុំ​ថា គាត់​នៅ​ម្នាក់ឯង និង​រកប្រាក់​បាន​ជាង ១៥ លាន​អឺរ៉ូ ក្នុង​រយៈពេល ៥ ឆ្នាំ មុន និង​ពន្យល់​ខ្ញុំ​ថា នារីៗ​ទាំងអស់ ត្រូវបាន​គេ​កំណត់​គោលដៅ​សម្រាប់​ប្រទេស​អារ៉ាប់​» ។​

​នៅពេល​អ្នកទិញ​ធុញទ្រាន់​នឹង​នារី​នោះ ពួកគេ​នឹង​ប្រគល់​នាង​ទៅ​ឲ្យ​អ្នក​ផ្សេងទៀត ហើយ​នៅពេល​លែងមាន​ចំណាប់អារម្មណ៍ (​អស់​តម្លៃ​) ហើយ​នោះ ពួកនាង​នឹង​ក្លាយជា «​ចំណី​ខ្លា​» តែម្តង ។​

​ជនជាប់ចោទត្រូវចាប់ខ្លួន

​ប៉ូលីស​អ៊ីតាលី​និយាយថា Black Death ក្រុម​ឧក្រិដ្ឋជន​ដែល​ត្រូវបាន​ចោទប្រកាន់​ចាប់ជំរិត​នាង បាន​និយាយថា ពួកគេ​បាន​ដោះលែង​នាង​វិញ បន្ទាប់ពី​រកឃើញថា នាង​មានកូន​អាយុ ២ ឆ្នាំ ។​

​ជា​ចុងក្រោយ នាង​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​អាជ្ញាធរ​អង់គ្លេស និង​អ៊ីតាលី ដែល​ពួកគេ​ទាំងអស់​បាន​ខិតខំ​ធ្វើការ ដើម្បី​ធានា​ការដោះលែង​ខ្ញុំ​ឲ្យ​មាន​សេរីភាព​វិញ ៕

Image may contain: one or more people, sky, pool, cloud, tree and outdoor

Image may contain: 2 people, people smiling

Image may contain: 1 person, closeup