​តាម Daily Star នោះ​ខ្សែ​វីដេអូ​ឃ្លី​ប​នេះ ថត​ដោយ Sam Billiter ជា​អ្នក​លើក​កាំបិត​ផ្តាច់​ក្បាល​ពស់វែក​នេះ​ដោយផ្ទាល់ នៅ​រដ្ឋ Alabama អាមេរិក ។

Sam ពោលថា គាត់​បង្ខំចិត្ត​លើកដៃ​ប្រល័យ​ជីវិត​វា ព្រោះ​បារម្ភ​ថា វា​នឹង​វាយលុក​លើ​កូនប្រុស​អាយុ ៤ ឆ្នាំ របស់គាត់ ឬ ក៏​សុនខ​ចិញ្ចឹម​នៅផ្ទះ ។​

Sam ពោល​បន្តថាៈ «​ខ្ញុំ​បាន​សម្លឹង​ឃើញ​ពស់វែក​ខ្មោច (Copperhead) កំពុង​វារ​មករក​កាន់តែ​កៀក ។ ខ្ញុំ​ពុំមាន​ជម្រើស​អ្វី​ផ្សេង​ទេ ។ ខ្ញុំ​ត្រូវតែ​សម្លាប់​វា​»​។​

​ប៉ុន្តែ Sam ពិតជា​ស្រឡាំងកាំង ពុំ​នឹកស្មាន​ដល់​ថា ពស់​ដ៏​កាច​សាហាវ​នេះ ក្រោយពី​ត្រូវ​កាប់​ផ្តាច់​ក្បាល​នោះ ផ្នែក​ក្បាល​របស់​វា​នៅ​បន្ត​មានជីវិត​ប៉ុន្មាន​ម៉ោង​ទៀត ហើយ​ស្រាប់តែ​បែរ​នៅ​ស៊ីសាច់ ហើយ​ខាំ​បញ្ចូល​ជាតិ​ពិស​ទៅក្នុង​រាងកាយ​របស់​វា​ទៀត ។​

​វា​បាន​បន្ត​ខាំ​ដងខ្លួន​របស់​វា​ជាប់ រហូតទល់​ដាច់ខ្យល់ ៕