​កុមារី៨០គីឡូ អាន គីមហុក ​​បេក្ខជន The​ Voice kids ​Cambodia​ ក្នុងវគ្គ ​blind audition ​សប្តាហ៍​ទី​៤ ​ទាំង​សម្លេង​ និង​វោហា​ស័ព្ទមិន​ចាញ់​ ពេជ្រ​ ថៃ​ ឡើយ ​។ ​បាន​ធ្វើឲ្យ​គណៈ​កម្មការ​ទាំងបី​ចុង​បេតុង​ជ្រើស​យកគ្មាន​ញញើត​ដៃ​។ ​

កុមារី អាន គីមហុក អាយុ ១២ឆ្នាំមកពីខេត្តកណ្តាល កុមារី មានរាង្គម៉ាបបន្តិ និងពូកែវោហាមិនចាញ់ កុមារ៉ា ពេជ្រ ថៃ ប៉ុន្មានឡើយ ធ្វើឲ្យគណៈកម្មាការទាំងបី លាន់មាត់ និងកោតសរសើមិនដាច់ពីមាត់ ពីសម្លេង និងពាក្យសម្តីចាក់ទឹកមិនលេចរបស់ប្អូន។

ជាមួយគ្នានោះដែរ កុមារី អាន គីមហុក​ ត្រូវបានគណៈកម្មាការទាំងបីដណ្តើមគ្នាយ៉ាងរដាក់រដាំ ដូចកាលដណ្តើមគ្នាខណៈពេល ពេជ្រ ថៃ ឡើងប្រផងដែរ។ ជាមួយគ្នានោះ អាន គីមហុក បានប្រាប់ថា មូលហេតុ ដែលបណ្តាលឲ្យអូនជ្រើសយកបទ «កញ្ញា ៨០គីឡូ» មកច្រៀងក្នុងកម្មវិធីប្រឡងចម្រៀង The Voice kids Cambodia​ គឺម្តាយរបស់បញអូនជាអ្នកជ្រើសបទចម្រៀងនេះឲ្យ ។ ចុងក្រោយ អាន គីមហុក​ជ្រើសយក Team លោក ព្រាប សុវត្ថិ ។

ព្រោះថា បទចម្រៀង «កញ្ញា ៨០គីឡូ» គឺមានភាពសាកសមជាមួយនឹង រាង្គរូវ និងមាឌរបស់ប្អូន។ មួយវិញទៀត មូលហេតុដែលធ្វើឲ្យប្អូនចេះច្រៀង និងចូលចិត្តច្រៀងបែបនេះគឺ ប្អូនធ្លាប់ឃើញម្តាយមីង របស់ប្អូនច្រៀងក្នុងចង្ក្រានបាយ ហើយប្អូនឃើញពិរោះ ចឹងហើយបញអូនក៏ចាប់ផ្តើមស្រលាញ់ចម្រៀងតាំងពីពេលនោះមក សូម្បីតែចូលក្នុងបន្ទប់ទឹកក៏ប្អូន យកច្រាសដុះធ្មេញ ធ្វើជាមៃក្រូច្រៀងដែរ៕

ទស្សនាវីដេអូខាង​ក្រោម៖

អត្ថបទពាក់ព័ន្ធ៖ ឧកញ៉ា ស្រី ចាន់ថន មិនត្រឹមតែនាំ ពេជ្រ ថៃ ទិញរបស់ប្រើប្រាស់ជាច្រើនទេ ថែមទាំង ហៅថា កូនពេញៗមាត់ទៀត

បេក្ខជនប្រឡងក្នុងកម្មវិធី The Voice kids កុមារ៉ា​ ពេជ្រ ថៃ គ្រាន់តែប្អូនបាន​បង្ហើរសំនៀងមួយបទ​ជាលើកដំ​បូងក្នុងការ​ប្រគួត ​ធ្វើឲ្យគណៈ​កម្មការទាំង​បីចុច​បេតុងទទួល​យកប្អូនភ្លាមៗ​តែម្តង​ និងមា​នសម្លេង​ហូរក​ងរំព​ងពេញឆា​កគាំទ្រ​​លើ​សម្លេង​ និងកា​យវិកាក្រមិច​ក្រ​មើមរប​ស់ប្អូន​។ ​

Image may contain: 8 people, people smiling

ជាមួយគ្នានេះដែរ ប្អូនប្រុស ពេជ្រ ថៃ មិនទាន់បានប្រឡងជាប់ជាតារាចម្រៀងពេញសិទ្ធផង​ប្អូនទទួលបានការគាំទ្រ និងការចាប់អារម្មណ៍សកម្មភាព​របស់ប្អូនពីសំ​ណាក់​ទស្សនិក​ជនដូចជាតារាល្បីយ៉ាងអញ្ចឹង។

Image may contain: 5 people

កាលពីថ្ងៃទី៥ខែសីហា កន្លងទៅនេះ លោកឧកញ៉ា ស្រី ចាន់ថន បាននាំប្អូន ពេជ្រ ថៃ និងកូនៗរបស់គាត់ទៅដើរលេង និងទទួលទានអាហាពេលល្ងាចជាមួយគ្នា ព្រមទាំងបានទិញរបស់ប្រើប្រាស់ជាច្រើនឧបត្ថម្ភដល់ប្អូនប្រុសថែមទៀតផង ។

Image may contain: 2 people, shoes

ក្នុងខណៈពេលដែល ឧកញ៉ា ស្រី ចាន់ថន នាំពេជ្រ ថៃ ទៅដើរផ្សារ ក៏មានប្អូនអ្នកគាំទ្រជាច្រើនបាននាំគ្នាចោមមើល និងថតរូបពេជ្រ ថៃ ដូចជាតារាល្បីយ៉ាងអញ្ចឹង ធ្វើឲ្យប្អូនកាន់តែមានភាពល្បីល្បាញក្នុងសង្គមសិល្បៈមិនទាន់រះរបស់ប្អូនតែម្តង។ ជាមួយគ្នានោះលោក ឧកញ៉ា ស្រី ចាន់ថន ក៏បានលើកឡើងផងដែរថា
❤️ We’re all family » ព្រឹកនេះកូន ពេជ្រ ថៃ បានទទួលនូវ ថវិការ, កុំព្យូទ័រ, កង់, កង្ហារ, រួមទាំងសំភារៈមួយចំនួនទៀត ដើម្បីជាការជំនួយដល់ការសិក្សារបស់កូននឹង បង្កើននូវសមត្ថភាពរបស់កូនអោយកាន់តែរីកចំរើនបន្ថែមទៀតក្នុងថ្ងៃអនាគត៕

Image may contain: 4 people, people smiling, child

Image may contain: 6 people, people standing

Image may contain: 8 people, people standing and outdoor

Image may contain: 1 person, outdoor

Image may contain: 6 people, people smiling
Image may contain: 6 people