ក្រុម​ជាង​ជួសជុល​សំណង់​អាគារបុរាណនៅក្នុងទីក្រុង​អូ​ស្មែក ប្រទេស​រុស្សី បានរកឃើញសាកសព​មនុស្ស​បុរាណ ​ដែល​ស្លាប់​កាលពី​ជិត ៣ ពាន់​ឆ្នាំមុន កាលពីពេលថ្មីៗនេះ។

Loading...

សាកសព​ខាងលើនេះត្រូវបាន គេសន្និដ្ឋានថា មាន​អាយុកាល​ប្រមាណ​ជា ២.៩០០ ឆ្នាំ​មកហើយ ​ត្រូវបាន​គេ​រកឃើញ ដោយ​នៅក្នុង​ដៃ​នៃ​គ្រោងឆ្អឹង​សាកសព​នោះ​មាន​កាន់ជាប់​របស់ ២ យ៉ាង គឺ​កាំបិត​ស្នៀត​មួយ និង ​កូនកាំបិត​ធម្មតា​មួយ ។

គ្រោងឆ្អឹងសព​នេះ គេ​ជឿថា​ជា សាកសព​របស់​អ្នក​ចម្បាំង​បុរាណក្នុង​ទំនាន់យុ​គ​សំរិទ្ធ។ ​​ប្រភព​បានឲ្យដឹង​បន្ថែមថា ហេតុដែល​គេ​ហ៊ាន​សន្និដ្ឋាន​ដូចខាងលើ​នេះ ព្រោះ​បើ​យោងតាម​ប្រវត្តិសាស្ត្រ​រុស្សី​កាលពី​អំឡុង​ឆ្នាំ ២.៩០០ មុន​នោះ គឺ​អ្នក​ចម្បាំង​បាន​ប្រើប្រាស់​អាវុធ​ធ្វើ​អំពី​សំរិទ្ធ ដើម្បី​ប្រយុទ្ធ​គ្នា​ជាមួយ​ខ្មាំងសត្រូវ ៕  (​ប្រភព​៖ Metro)