កុមារា ពេជ្រ ថៃ វ័យ១១ឆ្នាំម​កពីខេត្តបាត់ដំប​ង ប្អូនជ្រើស​យកបទច​ម្រៀង​ «បាត់ដំបងបណ្តូលចិត្ត» ​ជាសំ​នៀងដើ​មរបស់​អធិរាជ​សម្លេងមាស​ ​ស៊ិន ស៊ីសាមុត​ ធ្វើឲ្យ ​ពេជ្រ ថៃ ​ល្បីពេ​ញកម្ពុជា​ មិន​គ្រប់​គ្រាន់​ ថែម​ទាំងល្បីដ​ល់ពិភព​លោកថែ​មទៀតផ​ង។

Image may contain: 2 people

កាលពីថ្មីៗនេះ​គេបានឃើញវត្តមាន ពេជ្រ ថៃ បានជាប់ជាចម្រើសកុមាមានប្រជាប្រិយភាពបំផុត​ក្នុងកម្មវិធី The Voice Kids Globle ​ដោយក្នុងនោះមាន កុមា មកពី៤ប្រទេសផ្សេងទៀត ដោយម្នាក់២សុទ្ធតែបានធ្វើឲ្យគណៈកម្មាការ ភ្ញាក់ផ្អើលជាមួយនឹងសម្លេងរបស់ពួកគេយ៉ាងខ្លាំង។

Image may contain: 3 people, people smiling, people standing, people dancing and text

តួយ៉ាង​បើយើងមកសង្គេតមើលពីតថភាពជាក់ស្តែងក្នុងព្រះរាជាណាចក្រកម្ពុជាវិញ ពេជ្រ ថៃ​ទទួលបានកាគាំទ្រយ៉ាងសន្ធិកសន្ធាប់បីសំណាក់ទស្សនិកជន ដូចជាតារាល្បីមួយរូបយ៉ាងដូច្នេះ បើទោះបីជាប្អូនពុំទាន់បានប្រឡងជាប់ជាបេក្ខជនជ័យលាភីក៏ដោយ។

Image may contain: 3 people, people smiling, people on stage, people standing and text

គួបញ្ជាក់ផងដែរថា ពេជ្រ ថៃ ជាកូនអ្នកខេត្តបាត់ដំបង ដោយសព្វថ្ងៃប្អូនរស់នៅជាមួយនឹងជីដូនចាស់ម្នាក់ ព្រោះម្តាយឪពុកប្អូនទៅធ្វើការនៅេប្រទេសថៃ។ ចំណែក កុមារា ពេជ្រ ថៃ បច្ចុប្បន្ន កំពុងសិក្សាថ្នាក់ទី ៧ នៅអនុវិទ្យាល័យមួយក្នុងខេត្តបាត់ដំបង ៕

Image may contain: 1 person, smiling, standing

Image may contain: 2 people, text

ទស្សនាចម្រៀងខាងក្រោម៖

អត្ថបទពាក់ព័ន្ធ៖ អាន គីមហុក «កញ្ញា ៨០គីឡូ» ទាំងសំឡេង និងវោហាស័ព្ទមិនចាញ់ ពេជ្រ ថៃ ឡើយ (មានវីដេអូ)

​កុមារី៨០គីឡូ អាន គីមហុក ​​បេក្ខជន The​ Voice kids ​Cambodia​ ក្នុងវគ្គ ​blind audition ​សប្តាហ៍​ទី​៤ ​ទាំង​សម្លេង​ និង​វោហា​ស័ព្ទមិន​ចាញ់​ ពេជ្រ​ ថៃ​ ឡើយ ​។ ​បាន​ធ្វើឲ្យ​គណៈ​កម្មការ​ទាំងបី​ចុង​បេតុង​ជ្រើស​យកគ្មាន​ញញើត​ដៃ​។

កុមារី អាន គីមហុក អាយុ ១២ឆ្នាំមកពីខេត្តកណ្តាល កុមារី មានរាង្គម៉ាបបន្តិ និងពូកែវោហាមិនចាញ់ កុមារ៉ា ពេជ្រ ថៃ ប៉ុន្មានឡើយ ធ្វើឲ្យគណៈកម្មាការទាំងបី លាន់មាត់ និងកោតសរសើមិនដាច់ពីមាត់ ពីសម្លេង និងពាក្យសម្តីចាក់ទឹកមិនលេចរបស់ប្អូន។

ជាមួយគ្នានោះដែរ កុមារី អាន គីមហុក​ ត្រូវបានគណៈកម្មាការទាំងបីដណ្តើមគ្នាយ៉ាងរដាក់រដាំ ដូចកាលដណ្តើមគ្នាខណៈពេល ពេជ្រ ថៃ ឡើងប្រផងដែរ។ ជាមួយគ្នានោះ អាន គីមហុក បានប្រាប់ថា មូលហេតុ ដែលបណ្តាលឲ្យអូនជ្រើសយកបទ «កញ្ញា ៨០គីឡូ» មកច្រៀងក្នុងកម្មវិធីប្រឡងចម្រៀង The Voice kids Cambodia​ គឺម្តាយរបស់បញអូនជាអ្នកជ្រើសបទចម្រៀងនេះឲ្យ ។ ចុងក្រោយ អាន គីមហុក​ជ្រើសយក Team លោក ព្រាប សុវត្ថិ ។

ព្រោះថា បទចម្រៀង «កញ្ញា ៨០គីឡូ» គឺមានភាពសាកសមជាមួយនឹង រាង្គរូវ និងមាឌរបស់ប្អូន។ មួយវិញទៀត មូលហេតុដែលធ្វើឲ្យប្អូនចេះច្រៀង និងចូលចិត្តច្រៀងបែបនេះគឺ ប្អូនធ្លាប់ឃើញម្តាយមីង របស់ប្អូនច្រៀងក្នុងចង្ក្រានបាយ ហើយប្អូនឃើញពិរោះ ចឹងហើយបញអូនក៏ចាប់ផ្តើមស្រលាញ់ចម្រៀងតាំងពីពេលនោះមក សូម្បីតែចូលក្នុងបន្ទប់ទឹកក៏ប្អូន យកច្រាសដុះធ្មេញ ធ្វើជាមៃក្រូច្រៀងដែរ៕

ទស្សនាវីដេអូខាង​ក្រោម៖