​ខេត្តកំពង់ឆ្នាំង​៖ យុវជន​ពិការ​ពី​កំណើត​ម្នាក់​បាន​ឱន​ដងទឹក​ក្នុង​ធុង​ផុត​ជើង ដាំ​ក្បាល​ចូលក្នុង​ធុង​ឈ្លក់ទឹក​ស្លាប់ នៅពេល​យប់​ដោយ​គ្មាន​អ្នកដឹង លុះ​ព្រឹក​ឡើង​ម៉ោង​៩​ព្រឹក ថ្ងៃទី​១១ ខែ​សី ហា ឆ្នាំ​២០១៧ ទើប​ម្តាយ​ឪពុក​មកពី​ខេត្ត​ដឹង​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅផ្ទះ​ជនរងគ្រោះ ចំណុច​ផ្សារ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​

៥. ជនពិការស្លាប់

​បុរស​ឈ្មោះ ងិន ផល្លា  និង​ប្រពន្ធ​ឈ្មោះ ភី  ជា​ឪពុកម្តាយ​យុវជន​រងគ្រោះ មាន​ទី​លំ នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បានអោយដឹងថា​៖ ជនរងគ្រោះ​ជា​កូនប្រុស​របស់គាត់​ឈ្មោះ ផៃ បញ្ញា អាយុ​២៤​ឆ្នាំ រូបគេ​មាន​ជម្ងឺ​ស្ក​ន់ ពិការ​ទន់​ជើង តាំងតែ​ពី​កំណើត​។ នៅ​ថ្ងៃកើតហេតុ​ពួកគាត់​បានន​មក​ពិនិត្យ​ព្យា​ល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ដោយបាន​សំរាក​នៅក្នុង​ពេទ្យ​មួយ​យប់  ទុកអោយ​កូនប្រុស​រងគ្រោះ​នៅផ្ទះ​ម្នាក់ឯង​។  លុះ​ព្រឹក​ឡើង ថ្ងៃទី​១១ ខែ​សី ហា ឆ្នាំ​២០១៧  វេលា​ម៉ោង​៩​ព្រឹក​ពួកគាត់​បាន​ត្រឡប់មក​ដល់ផ្ទះ​វិញ  ក៏​បានឃើញ​កូនប្រុស​របស់​ពួកគាត់​ដាំ​ក្បាល​ចូលក្នុង​ធុង​ទឹក​ស្លាប់​បាត់ទៅហើយ  មិនដឹងថា​ដាំ​ក្បាល​ចូល​ធុង​ទឹក​តាំងពី​ពេលណា​មក​ទេ ឃើញ​ដូច្នេះ​ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​មក​ពិនិត្យ​សព ។​

​លោក ជាង សុវណ្ណារិទ្ធ អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌​បានអោយដឹងថា​៖​ ក្រោយពី​សមត្ថកិច្ច​ពិនិត្យ​សាកសព​រួចមក សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​ស្រេច​ទឹក​នៅពេល​យប់ ហើយ​នៅពេល​ឱន​ដងទឹក​ក្នុង​ធុង​នៅក្បែរ​គ្រែ  ដោយ​ជា​ជនពិការ​ក៏​ទន់​ជើង​ដួល​ជ្រមុជ​ក្បាល​ចូលក្នុង​ធុង​ទឹក​ឈ្លក់​ស្លាប់​តែម្តង​។ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ជនរងគ្រោះ​អោយ​ក្រុមគ្រួសារ​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី ៕  ( ឈៀង ថា​រិ​ទ្ធ ) ដកស្រង់ពី sethakech-news.com

៦.ជនពិការ

៧.ជនពិការ

៨.ជនពិការ