​សមាគម​ថៃ​ជាច្រើន​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា នឹង​ជួបជុំគ្នា​នៅថ្ងៃនេះ ដើម្បី​អំពាវ​នា​ឲ្យ​ឲ្យ​អាជ្ញាធរ​អា​មេ​រក ព​ន្លឿ​ន​ការនាំយក​សាកសព​និស្សិត​ប្រុស​ស្រី​ថៃ​២​រូប និង​រថយន្ត​ជួល​របស់​ពួកគេ​មកវិញ ។

​មានមតិ​យោបល់​ជាច្រើន​ត្រូវបាន​ធ្វើឡើង​តាមរយៈ​វីដេអូ ដែល​ត្រូវបាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Siam Town US ។ ការជួប​ជុំគ្នា​នេះ​នឹង​រួមមាន​តំណាង​សមាគម​ថៃ​យ៉ាងតិច ៥ នាក់ នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​, មិនមែនជា​ការតវ៉ា​ទេ ប៉ុន្តែ គ្រាន់តែ​ដើម្បី​ទាមទារ​ឲ្យ​ពួក​អា​ជ្ញ​ធរ​អាមេរិក ចាប់ផ្តើម​ប្រតិបត្តិ​ការរុករក​នេះ ព្រោះថា ហេតុការណ៍​នេះ​បាន​កើតឡើង​កន្លះ​ខែ​ទៅហើយ​, នេះ​បើ​យោងតាម​ប្រសាសន៍​របស់លោក Sriwong Ayasitthi ប្រធាន​ពិធីបុណ្យ​ស​ង្ក្រា​ន និង​ចូលឆ្នាំ​ថៃ ។​

​ប៉ូលីស​ត្រូវបាន​ជូនដំណឹង​នេះ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ដោយ​បុគ្គលិក​ស​ណ្ឋ​គារ ដែល​និស្សិត​ប្រុស​ស្រី​ជនជាតិ​ថៃ​បន្ត​ការសិក្សា​នៅ​សកល​វិទ្យាល័យ South Florida ឈ្មោះ Bhakapon Chairatanathongporn និង Thiwadee Saengsuriyarit បាន​បាត់​ខ្លួន បន្ទាប់ពី​ពួកគេ​បាន​ខកខាន​បង់ថ្លៃ​ស្នាក់នៅ​សណ្ឋាគារ ខណៈ​របស់របរ​រប​ស់​ពួកគេ​នៅតែ​ស្ថិតក្នុង​បន្ទប់ ។​

​រថយន្ត​ជួល​របស់​ពួកគេ ក្រោយមក ត្រូវបាន​រកឃើញ​នៅ​ជួរ​ភ្នំ Sierra Nevada នៅឯ​មូលដ្ឋាន​នៃ​ជ្រោះ​កម្ពស់ ១៥០ ម៉ែត្រ ក្នុង​ទន្លេ Kings ។ និស្សិត​ទាំងពីរ​នេះ​ត្រូវបាន​ជឿថា បានធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ឧ​ស្យា​ន​ជាតិ Kings Canyon នៅពេល​ហេតុការណ៍​បានកើត​ឡើង ៕