​ក្នុង​រឿង​ព្រ​ង​និទាន​រៀមកេរ្តិ៍ ដែលមាន​អាយុកាល​ជាង​១​លាន​ឆ្នាំមុន ក្នុង​ប្រវត្តិសាស្ត្រ​ឥណ្ឌា ស្តេច Rama (​ព្រះរាម​) បាន​សាងសង់​ស្ពាន​មួយ​ត​ភ្ជាប់​ឥណ្ឌា ជាមួយ​ស្រីលង្កា ។ រូបថត​របស់​អង្គការ NASA បានបង្ហាញ​ឲ្យ​ឃើញ​នូវ «​សំណល់​» នៃ​ស្ពាន​មួយ​ស្រដៀង​ក្នុង​រឿងព្រេង​និទាន​ដ៏​ចំណាស់​នេះ ។​

«​បើតាម​រឿងព្រេង​និទាន​នោះៗ នេះ​គឺជា​អ្វីដែល​នៅ​សេសសល់​នៃ​ផ្លូវ​មួយ​ត្រូវ​ព្រះរាម​សាងសង់​ដើម្បី​ទៅ​រំដោះ​នាង​សេ​ដា ដែលជា​មហេសី ត្រូវ​ក្រុង​រាព​ចាប់​ជីវិត​យកទៅ​» ។​

​ក្នុង​ភាសា​បារាំង​គេ​ហៅថា ស្ពាន «Adam» រីឯ​ជនជាតិ​ឥណ្ឌា​ហៅថា ស្ពាន Rama Setu ។​

​ឆ្នាំ ២០០៧ ពេលដែល​រូបភាព​ថ្មីៗ​របស់ NASA បាន​ផ្សាយ​ចេញ​នោះៗ ឥណ្ឌា (​គណបក្ស​ជាតិនិយម BIP) បានប្រកាសថា ស្ពាន​នេះ​មាន​អាយុកាល ១,៧ លាន​ឆ្នាំ ។​

​អាយុកាល​នេះ​ស្រប​នឹង​បណ្តា​រឿងព្រេង​និទាន​របស់​ឥ​ណ្ឌ ដែលជា​យុគ្គសម័យ​ព្រះរាម​ត្រួតត្រា​ទឹកដី ។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រ​ឥណ្ឌា​បាន​សន្និដ្ឋានថា វា​មាន​អាយុ​កាលពី ៣៥០០ ទៅ ៥០០០ ឆ្នាំ ក្នុង​យុគ្គសម័យ​របស់​មនុស្ស​លោក​យើង ។​

​ក្នុង​រឿង​រាមកេរ្តិ៍ (Ramayana) គេ​និទាន​ថា ស្ពាន​នេះ​ត្រូវបាន​សង់​ឡើងលើ​ខឿន​ឈើ​មួយ រួច​ទើប​កង​ស្វា​របស់​ហនុមាន​យក​ថ្ម​ធំៗ​មក​តម្រៀប​ពីលើ ។​

​តាម​ទស្សនា​វ​ដ្តី Rediff នោះ​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​ទិន្នន័យ​ក្នុង​ជម្រៅ ១០ ម៉ែត្រ នៃ​ស្ពាន​នោះ គឺមាន​ខ្សាច់​សមុទ្រ​នៅ​ពីលើ និង​ខាងក្រោម ចន្លោះ​កណ្តាល​គឺ​ផ្កាថ្ម​រាប់​ពុំ​អស់ រួម​នឹង​ថ្មកំបោរ ហើយនឹង​វត្ថុ​ធាតុ​ស្រដៀង​ថ្ម ។ រឿង​ចម្លែក គឺ​នៅ​ជម្រៅ ៤ ទៅ ៥ ម៉ែត្រ ។​

​គេ​រកឃើញ​កំណប់​ល្បា​ច​ខ្សាច់ ហើយ​បន្ទាប់មក គឺ​គ្រឹះ​ដ៏​រឹង ។​

​តាម​ការវាយតម្លៃ នោះ​វត្តមាន​របស់​ខ្សាច់ (​កំហាប់​) ដោយ​នឹង​ថ្ម គឺ​ត្រូវបាន​គេ​យក​មកពី​កន្លែង​ផ្សេង ដើម្បី​ចាក់​បំពេញ ។​

​រឿងព្រេង​និទាន​ប្រវត្តិសាស្ត្រ​រាមកេរ្តិ៍ ពណ៌នា​ទំហំ​របស់​ស្ពាន គឺ 100 Yojana (​បណ្តោយ​) និង 10 Yojana (​ទទឹង​) ដែល​ក្នុង​១ Yojana ស្មើនឹង ៨ គីឡូម៉ែត្រ -​អស្ចារ្យ​ណាស់​! វា​ស្រប​នឹង​រង្វាស់​ជាក់ស្តែង​នៃ​ការពិនិត្យ​ស្ពាន​នេះ​នាពេល​បច្ចុប្បន្ន ។​

​ពិតណាស់​! ឥទ្ធិពល​នៃ​ពេលវេលា​ដ៏​វែង បានធ្វើ​ឲ្យ​ស្ពាន​នេះ​ពុំ​ស្មើគ្នា​ទាំងស្រុង​ទៀតឡើយ ដោយមាន​កន្លែង​តូចធំ​…. ។​

​ប្រិយមិត្ត​! ជឿ​ទេ​ថា រឿងព្រេង​និទាន​រាមកេរ្តិ៍​ដ៏​ល្បីល្បាញ ពិតជា​មាន​នោះ​!? ៕

​ប្រែ​សំរួលៈ ខ្មែរ​ស្ថាបនា​
(​តាម Epoch Times Franee)​