​រាប់សិប​ឆ្នាំ​មកហើយ រុស្ស៊ី​មាន​ស្ថានីយ៍​វិទ្យុ​មួយ​ដេ​ល​មាន «​យីហោ​» តែ​ពុំមាន​នរណា​ដឹងថា វា​មាន​រូបរាង​ដូចម្តេច ហើយ​កិច្ចការ​របស់​វា​ប្រតិបត្តិ​ទៅ​បែបណា​នោះ ។​

​ស្ថានីយ៍​វិទ្យុ​នេះ​មាន​ឈ្មោះថា RUS The Buzzer ឬ MDZhB ដែល​ប៉ាន់ស្មាន់​វា​កកើត​នៅ​អំឡុង​ដើម​ទសវត្សរ៍​ទី​១៩៧០ ។ គេ​ច្រើន​ទទួលបាន​សញ្ញា​នៃ​រលកធាតុអាកាស​បញ្ចេ​ញ​ពី​ស្ថានីយ៍​នេះ តែ​ពុំមាន​អ្នកណា​ស្គាល់​នឹង​វា​ទេ ។​

​ស្នូរ​ដែល​ឮ គឺ «​រ៉ែៗ​….​រ៉ែ​….» នៅ​រលកធាតុអាកាស​ក​ម្ព​ស់ 4625 KHz ហើយ​ពុំមាន​ការផ្លាស់ប្តូរ​ម្តងណា​ឡើយ គ្រាន់តែ​ពេលខ្លះ មាន​សម្លេង​ចម្លែក​លាយឡំ ។

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​នៅទីណា​ក៏ដោយ​លើ​ពិភពលោក ក៏​គេ​អាច​ចាប់បាន​ស្នូរ​សម្លេង​ចម្លែក អាថ៌កំបាំង​នៃ​រលកធាតុអាកាស​នេះ ។​

៥០ ឆ្នាំ មកហើយ ដែល​គេ​ឮ​វា តែ​គេ​ពុំ​ដង​វា​ស្ថិត​នៅទីណា រូបរាង​ដូចម្តេច អ្នកណា​គ្រប់គ្រង​….​។​ល​។ និង​សារ (​ភាសា​) ដែល​បញ្ជូន​ចេញ ។​

​តាមរយៈ​ស្នូរ​សម្លេង​ដែល​គេ​ទទួលបាន និង​ឆ្លងកាត់​ការស្រាវជ្រាវ គេ​បានត្រឹមតែ​ដឹងថា វា​ស្ថិតនៅ​តំបន់​វាល​ល្បាប់​ណាមួយ​នោះ ជិត​ទីក្រុង St.Petersburg ប្រទេស​រុស្ស៊ី ប៉ុណ្ណោះ ។​

​មុននេះ គេ​ថា​ក្រោយ​ការគ្រប់គ្រង​របស់​កង​ទ័ព តែ​យោធា​រុស្ស៊ី​បាន​បដិសេធ ។ ខ្លះ​ទៀតថា ជា​សញ្ញា​បញ្ជូន​ដល់​ចារកម្ម​រុស្ស៊ី​លើ​ពិភពលោក តែ​វា​ហាក់ដូចជា​ពុំមាន​ហេតុផល ចុងក្រោយ​គឺ​៖

«​ស្ថានីយ៍​នេះ​ជា​របស់​រដ្ឋាភិបាល​រុស្ស៊ី បង្កើត​សំរាប់​ទាក់ទង​នឹង​មនុស្ស​ភព​ដទៃ ឬក៏​មនុស្ស​ភព​ដទៃ​បាន​សាងសង់​ស្ថានីយ៍​នេះ​!» ។​

​ទោះយ៉ាងណា វា​នៅតែ​ជា​អាថ៌កំបាំង​ដែល​មនុស្ស​ជាច្រើន​ប៉ង​បកអាក្រាត ៕

តំបន់​ដែល​ចាត់ទុកថា​មាន​ស្ថានីយ៍​វិទ្យុទាក់ទង​