​បន្ទាប់ពី​ការតាមដាន និង​សង្កេត​ម៉ត់ចត់​មក បុរស​សញ្ជាតិ​អូស្ត្រាលី ២ រូប​គឺៈ David Allegretti និង Sean បាន​សាកល្បង​ពិសោធន៍ ។ ព្រោះ​តាម​ការ​ពិនិត្យឃើញថា ឲ្យ​តែ​ពាក់អាវ​ផ្លាត​ចេញ​ពន្លឺ​សំរាប់​ពលករ (​អនាម័យ​) នោះ​គាត់​អាច​ចូលទៅ​កាន់​ទី​កំសាន្ត​ណាមួយ​ក៏បាន​យ៉ាង​ស្រួល ហើយ​ពុំ​ចាំបាច់​ចំណាយ​….​ប្រាក់ ។​

​ដំបូង ពួកគេ​ទៅកាន់​សួនសត្វ រោងកុន ដោយ​ដើរចូល​តាម​សម្រួល ពុំ​ឃើញ​មាន​អ្នក​សាកសួរ ហើយ​រារាំង​ដែរ ។​

Sean នៅបាន​ជជែក​លេង​ជាមួយ​អ្នកធ្វើការ​នៅ​ទីនោះ ពួកគេ​ស្វាគមន៍ ហើយ​ជជែក​គ្នា​យ៉ាង​រីករាយ ពុំ​ឃើញ​មានការ​មន្ទិលសង្ស័យ​ទាំងអស់ ។​

​ពួកគេ​ទាំង​២​ពិតជា​ស្មាន​ពុំ​ដល់​ថា ការ​ពាក់អាវ​នេះ អាច​បញ្ឆោត​បាន​….​ពិភពលោក​ទាំងមូល​! ។ ក្រោយមក ក៏មាន​គំនិត​ចូលរួម​ពិធី​ប្រគុំ​តន្ត្រី​ដ៏​ល្បីល្បាញ​មួយ «Coldplay» ហើយ​នៅ​ទីនោះ សន្តិសុខ​មាន​ភាព​តឹងរ៉ឹង​ណាស់ ។​

​ពួកគេ​ពាក់អាវ​ផ្លាត​ពន្លឺ រួច​ដើរចូល​ក្នុង​សាល​មហោស្រព​បាន​យ៉ាង​ស្រួល ។ ពេល​ដើរចូល​ក៏​ប្រទះ​នឹង​ភ្ញាក់​ងារ​សន្តិសុខ​ដែរ តែ​ពួកគេ​ធ្វើ​ដូចជា​មើល​ពុំ​ឃើញ ។​

​ពួកគាត់​បូកសរុប​ថា ការ​ពាក់អាវ​ផ្លាត​ពន្លឺ​ដែលជា​របស់​សំរាប់​ពលករ វា​ផ្តល់​ឲ្យ​អ្នកដទៃ​នូវ​អារម្មណ៍​សុវត្ថិភាព​ទាំងស្រុង ។ គ្មាន​ការមន្ទិលសង្ស័យ​លើ​ស្រទាប់​ពលករ «​ថ្នាក់ទាប​» ទាំង​នោះទេ ។​

​ទោះយ៉ាងណា អ្នក​ទាំង​២​ផ្តាំ​ថាៈ អ្នក​អាច​ធ្វើបាន ប្រសិនបើ​អ្នកមាន​រូបរាង​ពុំ​ស្អាតបាត​ពេក ស្លៀកពាក់​សាមញ្ញ​នោះ ។​

​ទោះយ៉ាងណា យើង​សូម​ទូន្មាន​ថា នេះ​ជា​រឿង​ពុំគួរ​ធ្វើតាម​ឡើយ ៕​