​តាម Metro នោះ​ពពែ​១​ក្បាល ត្រូវបាន​គេ​លើកតម្កើង​ឲ្យ​ធ្វើជា​ស្តេច​នៅ​ប្រជុំជន​មួយ ភាគ​និរតី ប្រទេស Ireland ។​

​ក្នុង​ពិធីបុណ្យ Puck Fair នោះ​ពលរដ្ឋ​នៃ​ប្រជុំជន Killorglin បានជ្រើសរើស​យក​ពពែ​ភ្នំ​១​ក្បាល ហើយ​បំពាក់​ម្កុដ​ឲ្យ​វា ក្នុង​ពិធីបុណ្យ​នោះ ។​

​ពេលនោះ ពពែ​នេះ​ត្រូវបាន​ហៅថា ស្តេច Puck ហើយ​គេ​ដង្ហែរ​វា​នៅក្នុង​ប្រជុំ​ជននេះ​កាលពី ៤ សប្តាហ៍ មុន ។​

«​អង្គ​» ពពែ ពិត​ជាមាន​អារម្មណ៍​រួសរាយ​ណាស់​!

​ពពែ​នេះ​បាន​ត្រូវ​មហាក្សត្រ​យា​នី​របស់ Puck ជា​ក្មេងស្រី​ម្នាក់​បំពាក់​ម្កុដ​ឲ្យ ប៉ុន្តែ ពេល​ចប់​ពិធីបុណ្យ​តាម​ទំនៀមទម្លាប់​ស្រុក​នេះ វា​បាន​ត្រូវ «​ដាក់រាជ្យ​» កាលពី​ចុង​សប្តាហ៍​មុន ហើយ​ត្រូវបាន «​និរទេស​» ចូល​ព្រៃ​វិញ ៕