​ខេត្តក្រចេះ​៖ មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែលមាន​រឿងអាស្រូវ​ក្នុងការ​ជំរិត​ទា​ប្រាក់​ពី​រថយន្ត​ដឹក​ជន្លង់ម្រេច នៅក្នុង​ស្រុក​ស្នួល​ខេត្តក្រចេះ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន ប​ញ្ជួ​ន​ទៅកាន់​សាលាតំបូង​ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន ឈ្មោះ ឃួន ជីវិន ភេទ​ប្រុស​អាយុ ៤៣​ឆ្នាំ​។ កន្លងមក លោក​មាន​តួនាទី​ជា​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆ្លូង ប្រចាំការ​នៅក្នុង​ស្រុក​ស្នួល​ខេត្តក្រចេះ​។​

​បច្ចុប្បន្ន លោក​ឃួន ជីវិន កំពុង​ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​ប​ញ្ជួ​ន​ទៅកាន់​សាលាតំបូង​ខេត្តក្រចេះ ដើម្បី​ធ្វើការ​សាកសួរ​ជំវិញ​អំពើពុករលួយ ក្នុង​រឿង​ជំរិត​ទា​ប្រាក់​ពី​ឡាន​ដឹកឈើ​ជន្លង់ម្រេច​នៅក្នុង​ស្រុក​ស្នួល​។​

​លោក ជា សុភ​ក្ត្រ័ ព្រះ​រា​ជ្ញា​រង​សាលាតំបូង​ខេត្តក្រចេះ បាន​ញ្ជា​ក់ថា លោក​កំពុង ធ្វើការ​សាកសួរ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខាងលើ​អាច​ត្រូវ​ចោទប្រកាន់​ចំនួន ២​បទល្មើស ទី​១ គឺ​ច្បាប់រដ្ឋបាល​ព្រៃឈើ មាត្រា ១០១ និង​ទី​២​ចោទប្រកាន់​ពីបទ​ទទួល​សំណូក​ពុករលួយ​។​

​គួរ​បញ្ជាក់ថា​កាលពីពេល​ថ្មីៗ​នេះ មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តក្រចេះ បានសម្រេច​ដក​ផ្ទេរ​ភារកិច្ច​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មួយ​រួប ដែល​កំពុងមាន​រឿងអាស្រូវ ក្នុងការ​ជំរិត​ទា​ប្រាក់​ពី​រថយន្ត​ដឹកឈើ​ជន្លង់ម្រេច​មួយគ្រឿង ហើយ​ត្រូវបាន​គេ​យកមក​ផ្សព្វផ្សាយ​ល្បី​ពេញ​សង្គម​ហ្វេ​ស​បុក​។​

​លោក ឃួន ជីវិន មាន​តួនាទី​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឆ្លូង ដែល​លោក​តែងតែ​ប្រចាំការ នៅ​ល្បាត​តាមមើល​បទល្មើស​ព្រៃឈើ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៧ ក្នុងភូមិ​សាស្ត្រ​ថ្ម​ពុក ក្នុង​ឃុំ​ឃ្សឹ​ម​ស្រុក​ស្នួល​ខេត្តក្រចេះ ដែលជា​តំបន់​សំបូរ​ទៅដោយ​សកម្មភាព​បទល្មើស​ព្រៃឈើ ឆ្លងកាត់​ទៅកាន់​ប្រទេស​វៀតណាម​ជា​រាងរាល់ថ្ងៃ​។​

​បើតាម​បញ្ជាក់​ពី​មជ្ឈដ្ឋាន មន្ត្រីរ​រាជការ​ក្នុង​ខេត្តក្រចេះ បាន​និ​យ​យា​ឲ្យ​ដឹងថា ការដកតំណែង លោក ឃួន ជីវិន មកជា​មន្ត្រី​គ្មាន​តួនាទី ក្នុង​ក្របខណ្ឌ​រដ្ឋបាល​ព្រៃឈើ ត្រូវគេ​មើលឃើញថា ក្រោយពី​មន្ត្រីរ​រូបនេះ​បានធ្វើ​សកម្មភាព​ទៅ​ជំរិត​ទា​ប្រាក់​ពី​រថយន្ត​ដឹក​ជន្លង់ម្រេច ក្នុងភូមិ​សាស្ត្រ ដែល​លោក​គ្រប់គ្រង​ក្នុងតម្លៃ​១០​ដុល្លារ ក្នុង​មួយ​ឡាន​ហើយ​ត្រូវគេ​លួច​ថត​បាន​យកមក​បង្ហោះ​ល្បី​ពេញ​សង្គម​ហ្វេ​ស​បុក​។​

​ហេតុ​ការ​ស្រដៀង​គ្នា​នេះដែរ នៅក្នុង​ខេ​រ្ត​ក្រចេះ​កាលពី​ឆ្នាំ​១០១៦​កន្លង ទៅ​មន្ត្រី​ប៉េអឹម ម្នាក់​ដែល​ប្រចាំការ នៅត្រង់​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ក៏មាន​រឿងអាស្រូវ​ក្នុង​ជំ​វិត​ទារប្រាក់​ពី​ឡាន​ដឹក​ជន្ល​ង​ម្រេច​ក្នុងតម្លៃ ២​ម៉ឺន​រៀល ក្នុង​១​ឡាន​ហើយ​ត្រូវបាន​គេ​យកមក​ក​បង្ហោះ​តាម​ហ្វេ​ស​បុក​ហើយ​រូប លោក​ត្រូវបាន​មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ​ដកតំណែង​៕ ដោយ លោក ប៊ុន​ថា​ន ពី​ខេត្តក្រចេះ