ជាមួយនឹង​ពន្លឺ​ភ្លើងពណ៌​ជាប់​ក្រចកដៃ បានធ្វើ​ឲ្យ​ពួកនាងៗ​ទាំងនោះ «​កូរ​» មួយ​ទំហឹង​ក្នុង​ពិធី​នានា ។​

​អ្នក​នាំមក​នូវ «​ចលនា​» នេះ គឺ Park Eunkyung សញ្ជាតិ​កូរ៉េ (​ខាងត្បូង​) ។ នាង​ជា​សិ​ល្បះ​ការិនី​ធ្វើ​ក្រចក​ដ៏​ប៉ិនប្រសប់ ហើយ​ជា​ម្ចាស់​នៃ Salon ធ្វើ​ក្រចកដៃ​យីហោ Unistella នៅ​ទីក្រុង​សេ​អ៊ូ​ល ។​

​ដើម្បី​បញ្ជូន​វាយោ​ថ្មី​ដល់​សិ​ល្បះ​សម្អាង​ក្រចក Eunkyung បាន​ប្រើ​អំពូល LED ភ្លឹបភ្លែតៗ ធ្វើជា​វត្ថុធាតុដើម «​សំអាង​» ក្រចក ។ តាម​នោះ អំពូល LED ត្រូវបាន​ភ្ជាប់​នឹង​ក្រចកដៃ​សប្ប​និម្មិត ហើយ​លើ​នោះ នាង​ចោះ​រន្ធ​មួយ​ដើម្បី​ដាក់​ថ្មពិល​ដ៏​តូច​មួយ ។ តាម​ការរៀបចំ វា​អាច​បញ្ចេញ​ពន្លឺ​ភ្លើងពណ៌​ភ្លិ​ប​ភ្លែតៗ​ដ៏​ស្អាត​អស្ចារ្យ​សំរាប់​….​កូរ​ក្នុង​ពិធី​នានា ៕