​ពេល​ទទួលបាន​ព័ត៌មាន​ស្តីពី​ការបាត់​ខ្លួន​កម្មករ​ឈ្មោះ Adilson de Oliveira នៅ​កសិដ្ឋាន ខណៈពេល​កំពុងធ្វើការ​នៅ​មាត់ទន្លេ Javae រដ្ឋ Tocantius ភាគ​ខាងជើង​ប្រេ​ស៊ី​ល នៅ​អំឡុង​ចុងខែ​កក្កដា កន្លងទៅ សមត្ថកិច្ច​បើក​ការស៊ើបអង្កេត ។ ការសន្និដ្ឋាន​ដំបូង​នោះ ព្រោះតែ​នៅ​ទន្លេ​នេះ គេ​ប្រទះឃើញ​ក្រពើ​ដ៏​ធំ​១​ក្បាល ហេតុនេះ គេ​បានកំណត់​មុខសញ្ញា​បឋម គឺ​…..​ក្រពើ​តែម្តង ។​

​ក្បែរ​កសិដ្ឋាន ពលរដ្ឋ​នៅ​ទីនោះ បាន​ប្រទះឃើញ​ក្រពើ​នោះ ពួកគេ​ក៏​នាំគ្នា​ចាប់ រួច​សម្លាប់​វា​ដើម្បី​វះ​ពោះ​រក​ជនរងគ្រោះ ។ ប្រាកដ​មែន​! ប៉ូលីស​បញ្ជាក់ថា គេ​បាន​រកឃើញ​បំណែក​មួយចំនួន​នៃ​សាកសព​ជនរងគ្រោះ ហើយ​ឆ្លង​ការពិនិត្យ DNA វា​ពិតជា​កម្មករ​អភព្វ​រូបនោះ​មែន ៕​