​ខែតុលា ឆ្នាំ​២០០០ នៅ​យូ​ណាន ប្រទេស​ចិន គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​មួយ បង្ខំ​ឲ្យ​ក្មេងស្រី​ឈ្មោះ Qian Hongyan ត្រូវ​កាត់​ជើង​ទាំងសងខាង​ដល់​គល់ភ្លៅ​ចោល ដើម្បី​សង្គ្រោះ​ជីវិត ។​

​ឪពុកម្តាយ​របស់​នាង​អស់សង្ឃឹម ស្រែកយំ​ឡើយ​ខ្សោះ​ទឹកភ្នែក​…. ។ ដើម្បី​ឲ្យ​កូន​អាច​ចលនា​បាន​ទៅនេះ​ទៅនោះ​ដូច​ក្មេង​ដទៃ ឪពុក​របស់​នាង​បានជៀរ​បាល់បោះ​មួយ ដើម្បី «​ដាក់​រាងកាយ​» របស់​នាង​ចូល ។ ពី​នោះ មក​គេ​ហៅ​នាង​ថា «​ក្មេងស្រី​បាល់បោះ​» ។​

​ឆ្នាំ​២០០៥ អាស្រ័យ​ដោយបាន​ការផ្សព្វផ្សាយ​ពី​ប្រព័ន្ធ​ឃោសនា Hongyan ត្រូវបាន​បញ្ជូនទៅ​មជ្ឈមណ្ឌល​ស្តារ​និតិ​សម្បទារ​នៅ​ប៉េកាំង ។ សប្បុរជន​ចង់​ជួយ​នាង​ទទួលបាន​ជីវភាព​រស់នៅ​មួយ​ដូច​មនុស្ស​ធម្មតា ។​

​ឆ្នាំ​២០០៧ ក្រោយ​វគ្គ​ហ្វឹកហាត់​ស្តារ​និតិ​សម្បទា នាង​តូច​ទទួលបាន​ជើង​សប្ប​និម្មិត​១​គូ ។​

​ព្រោះតែ​គ្រួសារ​របស់​នាង​ក្រីក្រ​ពេក ពុំមាន​សមត្ថភាព​ផ្តល់​ការព្យាបាល​បន្ត​ដល់​នាង ។​

​អ្នកខ្លះ​គិតថា នាង​នឹង​បន្តជីវិត​មួយ​ជាមួយ​អនាគត​ដ៏​ស្រអាប់ ។ ប៉ុន្តែ ផ្ទុយ​មកវិញ នាង​បាន​សុំចូល​រួម​ជាម​យ​យ​ក្លឹប​ហែល​ទឹក​នៅ​យូ​ណាន ។ មួយរយៈ​ក្រោយមក នាង​ក្លាយជា​កីឡាករ​មួយ​ដ៏​ច្នើម ។​

​ការ​ហែល​ទឹក​ចំពោះ​មនុស្ស​ធម្មតា ជា​រឿង​មួយ​លំបាក​ទៅហើយ កុំថាឡើយ​មនុស្ស​ពិការ​ជើង​ដូច​នាង​នោះ ។ នៅ​ឆ្នាំ​២០១១ ពេលដែល​អ្នកកាសែត​សាកសួរ​នាង​ពីបទ​ពិសោធន៍​នៃ​ការ​ហែល​ទឹក នាង​ប្រាប់ថាៈ «​ដំបូង ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ថា ពុំ​អាច​ហែល​បានទេ ហើយ​គិតថា​វា​នឹង​ឈ្លក់ទឹក​…» ។​

​ប៉ុន្តែ ឧបសគ្គ​ទាំងនោះ​ពុំ​អាច​រារាំង​សុ​បិ​ន្ត​របស់​នាង​បានឡើយ ។ ក្នុង​១​ថ្ងៃៗ​នាង​ហ្វឹកហាត់​៤​ម៉ោង ។ ការ​អំណត់​ព្យាយាម​នាំ​ឲ្យ​នាង​ដណ្តើម​យកបាន​មេដៃ​មាស Paralympic វិញ្ញ​សារ​ហែល​កង្កែប ១០០ ម៉ែត្រ នៅ​ឆ្នាំ​២០១៤ ។​

​គំរូ​របស់​នាង​ពិតជា​បាន​ដាស់សតិ​របស់​ជនពិកា​រទាំង​ឡាយ ហើយ​នាំ​ឲ្យ​ពួកគេ​នូវ​មោទនៈភាព ។​

​ចុងក្រោយ នាង​មានលទ្ធភាព «​តម្លើង​» ជើង​សប្ប​និម្មិត​នៅ​វ័យ ១៨ ឆ្នាំ ។ តើ​មាន​អ្វី​រីករាយ សុភមង្គល​ជាង​នេះ​!!​

អត្ថបទគួរអាន៖ ត្រូវឪពុកម្តាយបោះបង់ចោល! ក្មេងប្រុសអាយុ ៧ ឆ្នាំ មើលថែបងស្រីវ័យ១១ឆ្នាំ ហើយស្តាប់ឮអ្វីដែលវានិយាយលួងបង អ្នកពិតជាទប់ទឹកភ្នែកពុំបាន!

ឪពុកម្តាយ​ពួកគេ​បាន​ចាកចេញ​ចោល​យូរ​មកហើយ ពុំ​ឃើញ​វិលត្រឡប់​មកវិញ ។ ពួកគេ​រស់នៅ​ជាមួយ​សាច់ញាតិ​ប៉ុណ្ណោះ។ ថ្ងៃ​មួយពេល​កំពុង​ប្រឡែង​លេង​នឹង​ប្អូនប្រុស កុមារី Wen Hui រស់នៅ​ទីក្រុង Xingang ខេត្ត Heinan ប្រទេស​ចិន បាន​ធ្លា​ក់លើ​គ្រែ ហើយ​ចេះតែ​ស្រែកថ្ងូរ​ថា ឈឺ​ណាស់ៗ ពុំ​ឈប់ឈរ ។ សាច់ញាតិ​ក៏​នាំទៅ​មន្ទីរពេទ្យ ។ ពេលនោះ មានតែ​ប្អូនប្រុស​ឈ្មោះ Zhao Wenjing អាយុ​ទើប ៧ ឆ្នាំ នៅ​ជាមួយ​សាច់ញាតិ​ម្នាក់​ប៉ុណ្ណោះ ។​

…​ដល់​មន្ទីរពេទ្យ Weu Hui ត្រូវបាន​ដាក់​លើ​គ្រែ​រុញ ហើយ​ប្អូនស្រី​យំ​រហូត ព្រោះតែ​ឈឺចាប់​ពេក ។ ទន្ទឹម​នោះ នាង​ក៏​ស្រែក​រក​ឪពុកម្តាយៈ «​ពុក​ម៉ែ កំពុង​នៅឯណា កូន​កំពុង​ឈឺ​ណាស់​!» ។​

​ពេលនោះ មានតែ Zhao Wenying ជា​ប្អូន​ប៉ុណ្ណោះ ។ កុមា​រវ័យ ៧ ឆ្នាំ​រូបនេះ បាន​យកដៃ​ជួយ​ជូត​ទឹកភ្នែក​ឲ្យ​បងស្រី រួច​ពោល​ប្រាប់​បង​ថាៈ «​បងស្រីៗ បង​កុំ​យំ​ទៀត​អី ។ ពុក​ម៉ែ គាត់​ពុំ​យកចិត្តទុកដាក់​ពួកយើង​ទេ ។ មាន​ប្អូន​នៅទីនេះ​ហើយ ប្អូន​នឹង​ថែទាំ​បង ។ បង​ប្រាកដជា មិន​អី​ទេ ។ បង​ប្រឹង​ឡើង កុំ​យំ ចាំ​ប្អូន​ទិញ​គ្រាប់ស្ករ​ឲ្យ​ណា៎​!» ។ ពោល​រួច វា​ឱនក្បាល​ថើប​បងស្រី​របស់​វា ។​

​ក្រោយ​ការត្រួតពិនិត្យ​របស់​ក្រុមគ្រូពេទ្យ ឃើញថា​ប្អូនស្រី Wen Hui បាន​រងរបួស​រយះ​ក្រលៀន​ស្តាំ ហើយ​តម្រូវ​ឲ្យ​មានការ​វះកាត់ ។​

​សំណាងល្អ ដែល​សកម្មភាព​ទាំងអស់​ត្រូវបាន​កាមេរ៉ា​មន្ទីរពេទ្យ​ថត​ទុក ហើយ​គេ​បានរៀបចំ​វា​បង្ហោះ​ឡើង​បណ្តាញ​សង្គម ដើម្បី​សុំ​ឲ្យ​សប្បុរសជន​ជួយ​ដល់​ជីវិត​របស់​ក្មេង​កំព្រា​ដ៏​កំសត់​ទាំង​២​រូបនេះ ៕​