​បុរស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់ បាន​សារភាព​ចំពោះ​អំពើ​ឃាតកម្ម​របស់ខ្លួន ដែល​បានធ្វើ​មកលើ​មិត្តស្រី​ជនជាតិ​ថៃ ដែល​បាន​កើតឡើង​អស់​រយៈពេល ១០ ថ្ងៃ បន្ទាប់ពី​ប៉ូលីស​បាន​រកឃើញ​សាកសព​នារី​រងគ្រោះ​ត្រូវបាន​រុំ​ក្នុង​ភួយ ហើយ​ឃាតករ​រូបនេះ​បាន​យកមក​ផ្លុ​ង​ចោល​ក្នុងព្រៃ ។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ​ថា Picha Nampadung អាយុ ៣៥ ឆ្នាំ ត្រូវបាន​រាយការណ៍​បាត់​ខ្លួន​លើកដំបូង ដោយ​ក្មួយ​ស្រី​របស់​នាង​ដែលមាន​ឈ្មោះថា Rujirada Ornkorat កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៧ ។ សាកសព​របស់​នាង​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​៩ ខែកក្កដា ខណៈ​ជនសង្ស័យ​ឈ្មោះ Papke Nico អាយុ ៣៦ ឆ្នាំ បាន​ព្យាយាម​អារ​បំពង់​.​ក​ខ្លួនឯង នៅពេល​ប៉ូលីស​ចូលទៅ​ជិត ។​

​មេប៉ូលីស​លោក Vitoon Kongsutjai និយាយថាៈ «Nico បាន​ត្រឡប់មក​សភាព​ធម្មតា​ឡើងវិញ ដើម្បី​ឲ្យ​យើងខ្ញុំ​សាកសួរ​គាត់ ។ ដំបូង គាត់​បាន​បដិសេធ​មិន​ពាក់ព័ន្ធ​អ្វី​ណាមួយ​ចំពោះ​ឃាតកម្ម​នេះ​ទេ ប៉ុន្តែ បន្ទាប់ពី​យើងខ្ញុំ​បាន​ដេញដោល​គាត់​មួយ​ភ្លែត គាត់​ក៏បាន​សារភាព​តែម្តង​» ។​

Nico ត្រូវបាន​នាំយកទៅ​ធ្វើ​ត្រាប់​ឡើងវិញ​ពី​អំពើ​ឃាតកម្ម​នេះ ទាំង​នៅ​កន្លែង​សម្លាប់​ក្នុងផ្ទះ និង​យក​សព​ទៅ​ផ្លុ​ង​ចោល​ក្នុងព្រៃ ស្ថិតនៅ Kathu ។ Nico បាន​សារភាពថា គាត់​ធ្វើបែបនេះ ព្រោះតែ​គាត់​ខឹង​មិត្តស្រី «Chat» ផ្ញើ​សារ​សាងសង​គ្នា​ជាមួយ​បុរស​ផ្សេង​នៅលើ​អន​ឡាញ ៕​