​តាម National Geographic ទម្លាយ​ចេញ​ឲ្យ​ដឹងថា នៅ​អំឡុង​ទសវត្សរ៍​ទី​១៩៧០ ស្ថាប័ន​អាកាសចរណ៍​អវកាស​អាមេរិក NASA បាន​បញ្ជូន​ថាស​មាស​ដែល​បង្ហាញ​ពី​ទីតាំង​នៃ​ផែនដី​យើង​តាម​យានអវកាស ៤ ក្នុង​ម​ហិ​ច្ឆិ​តា​អាចទាក់ទង​បាន​នឹង​មនុស្ស​ភព​ដទៃ ។ ប៉ុន្តែ បណ្ឌិត Frank Drake អ្នករៀបចំ​ផែនទី ទើបតែ​សារភាព​នៅ​អំឡុងពេល​ថ្មីៗ​នេះ​ថាៈ ការសំរេចចិត្ត​បែប​ដូច្នេះ អាច​នាំមក​នូវ​មហា​វិនាសកម្ម​ផុត​ពូជ​មនុស្សលោក​បាន ។​

Loading...

​ប្រភព​ដដែល​ឲ្យ​ដឹងថា យានអវកាស​របស់​យា​ន Pioneer 10 និង 11​ត្រូវបាន​បាញ់​បង្ហោះ​នៅ​ឆ្នាំ​១៩៧២ និង ១៩៧៣ ។ រីឯ​យានអវកាស Voyager 1 និង Voyager 2 ត្រូវបាន​បង្ហោះ​នៅ​ឆ្នាំ ១៩៧៧ ។ បច្ចុប្បន្ន យាន​ទាំង​៤​បាន​ចាកចេញ​ផុតពី​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​កំពុង​ចូល​ជ្រៅ​នៅក្នុង​លំហ​ដោយ «​ស្ពាយ​» តាម​ផែនទី​ពី​កូ​អ័​រ​ដោ​ណេ​នៃ​ផែនដី ។​

​ក្រៅពី​ទីតាំង​ថាស​មាស​នោះ​នៅមាន​ថត​សម្លេង​ក្នុង​ធម្មជាតិ នា​ភពផែនដី​ជាអាទិ៍ៈ ស្នូរ​ភ្នំភ្លើង​ផ្ទុះ​, រ​ន្ធះ​បាញ់​, ស្នូរ​សម្លេង​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​លើ​ផែនដី​…. រហូតដល់​ស្នូរ​ដើម​របស់​ម្តាយ​ចំពោះ​កូន ។​

​រីឯ​កំពូល​អ្នកប្រាជ្ញ Hawking វិញ​ថ្លែងថា ប្រសិនបើ​មនុស្ស​ភព​ដទៃ​រកឃើញ​ផែនដី​យើង​ដែលមាន​លទ្ធភាព​ច្រើន​ដែល​គេ​ចង់​ឈ្លានពាន ហើយ​ដាក់​ភព​យើង​ជា​អាណានិគម ។ វា​ស្រដៀង​នឹង​ខណៈពេលដែល​ជនជាតិដើម​ទ្វី​អាមេរិក ពើបប្រទះ​នឹង​អ្នកស្រាវជ្រាវ Christopher Columbns ៕​