​ក្នុង​សហគមន៍​កីឡាករ​អត្ត​ព​លិ​ក​ពិភពលោក នោះ Andreas Munzer ជា​កីឡាករ​មួយរូប​មាន​រូបរាង​លេចធ្លោ​បំផុត ។ អ្នក​ដែល​បាន​ស្គាល់​គាត់ សុទ្ធតែ​កោតសរសើរ​ស្មារតី​កីឡា​របស់គាត់ ។ Andeas តឹងរ៉ឹង​បំផុត​ចំពោះ​ខ្លួនឯង ក្នុង​របប​ហ្វឹកហាត់​, គាត់​ព្យាយាម និង​ប្រឹងប្រែង​រាល់ថ្ងៃ ។ គាត់​ធ្លាប់​ទទួលបាន​តំណែង​ជា​បុរស​មាន​បរិមាណ​ជាតិ​ខ្លាញ់​ក្នុង​សរីរាង្គ​តិច​បំផុត​ពិភពលោក ។​

​ប៉ុន្តែ នៅក្រោយ​រូបរាង​ដ៏​អស្ចារ្យ​នោះ ក្រៅពី​របប​ហ្វឹកហាត់ គាត់​នៅ​ផ្អែកទៅលើ​ថ្នាំ Steroid, ប្រភេទ​ថ្នាំ​ជំនួយ​ជួយ​ឲ្យ​សាច់ដុំ​ហាប់​ណែន ។ ជាការ​ពិត ថ្នាំ​នេះ​ក៏​ជា​មូលហេតុ​បង្ក​ការស្លាប់​របស់​កីឡាករ​រូបនេះ​នៅ​អាយុ ៣១ ឆ្នាំ ហើយ​ការស្លាប់​របស់គាត់ គឺ​ឈឺចាប់​បំផុត ។​

​នេះ​ជា​រូបថត​របស់ Andreas នៅ​ដំណាក់កាល​កំពូល​របស់​អាជីព​កីឡាករ​អត្ត​ព​លិ​ក ។ ដូចជា​អ្នក​បានឃើញ​សាច់ដុំ​របស់គាត់​ហាប់​ណែន និង​គ្មាន​ខ្លាញ់​ប​និ្ត​ច​ណា​សោះ ។​

​ប៉ុន្តែ អាថ៌កំបាំង​នៅ​ពីក្រោយ​នេះ គឺ​គាត់​បាន​ប្រើប្រាស់​ថ្នាំ Steroid ក្នុង​បរិមាណ​ដ៏​ច្រើន​រាល់ថ្ងៃ ដើម្បី​រក្សា​ភាព​មាំមួន​រាងកាយ ។ ទោះបី​គាត់​ហ្វឹកហាត់​រាល់ថ្ងៃ តែ​នៅតែ​ផ្អែកទៅលើ Steroid ដើម្បី​រក្សា​សាច់ដុំ​ឲ្យ​ស្អាត ទោះបី​មើលទៅ​មិនធម្មតា​របស់ខ្លួន ។​

​នៅ​ឆ្នាំ​១៩១៦ Andreas ត្រូវបញ្ជូន​ចូល​មន្ទីរពេទ្យ​ជាបន្ទាន់ ក្រោយ​ទ្រាំទ្រ​នឹង​ការឈឺ​ក្រពះ​ដ៏​ខ្លាំង​សម្បើម បណ្តាល​ពី​ការប្រើ Steroid ច្រើន​ធ្វើ​ឲ្យ​ហូរឈាម​ក្រពះ ។ ពួក​វេជ្ជបណ្ឌិត​បានធ្វើ​ការវះកាត់​ភ្លាមៗ ដើម្បី​ទប់ស្កាត់​ការ​ចេញឈាម​ក្រពះ ប៉ុន្តែ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​លឿន​ពេក គាត់​បាន​លាចាក​លោក​ក្នុង​ក្តី​ឈឺចាប់ ដោយសារ​មុខងារ​ថ្លើម​, តម្រងនោម​ត្រូវ​ខូច​អស់ ។​

​ក្រោយពេល Andreas ស្លាប់ វេជ្ជបណ្ឌិត​បានធ្វើការ​ពិនិត្យ​សាកសព និង​រកឃើញ​រឿង​អ្វី​នោះ​ខុសធម្មតា ។ ខ្លួនប្រាណ​គាត់​ពុំ​ត្រឹមតែ​ពុំមាន​ខ្លាញ់​ប​និ្ត​ច​ណា​សោះ តែ​មុខងារ​តម្រងនោម​ត្រូវ​បំផ្លាញ​ទាំងស្រុង ។ ពុំ​ត្រឹមតែ​ប៉ុ​ណ្នឹ​ង​ទេ តម្រងនោម​ម្ខាង​របស់គាត់​ប្រែ​ទៅជា​មាន​រាង​សំណាញ់​ពីងពាង ។ ក្រៅពីនេះ បេះដូង​របស់គាត់​មាន​ទម្ងន់​ស្មើ​២​ដង​បេះដូង​របស់​មនុស្ស​ធម្ម​តា ។ វេជ្ជបណ្ឌិត​រកឃើញ​ជាង ២០ ប្រភេទ​សារជាតិ​ខ្លាញ់​ក្នុង​សរីរាង្គ​គាត់ ។​

«​សរីរាង្គ​អ្នកត្រូវការ​ជាតិ​ខ្លាញ់ ដើម្បី​ធានា​ឲ្យ​កោសិកា​អាចធ្វើ​សកម្មភាព​, ថាមពល​ប្រើប្រាស់ និង​ដើម្បី​លាប​រំអិល​សន្លាក់ ក៏ដូចជា​ផ្នែក​គ្រឿងក្នុង​», សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​ចលនា​ឲ្យ​ដឹង ។ «​សរីរាង្គ​មាន​ជាតិ​ខ្លាញ់​តិចពេក អាច​បណ្តាល​ឲ្យ​ខ្វះ​ជីវជាតិ​, មិន​តុល្យភាព​ជាតិ​អេ​ឡិច​ត្រូ និង​ឥទ្ធិពល​ដល់​សកម្មភាព​របស់​បេះដូង​, តម្រងនោម និង​ផ្នែក​គ្រឿងក្នុង​ផ្សេងៗ​» ។​

​បុរស​ត្រូវការ​តិច​បំផុត ៣% ខ្លាញ់​សរីរាង្គ​, ហើយ​ស្ត្រី​ត្រូវការ​តិច​បំផុត ១២% ៕​