​លោកយាយ​ជនជាតិ​ឈី​លី​អាយុ ៩២ ឆ្នាំ បាន​មាន​ការ​​ភ្ញាក់ផ្អើល និង​រន្ធត់ចិត្ត​យ៉ាងខ្លាំង ​នៅពេល​ដឹងថា ក្នុង​ពោះ​របស់គាត់​មាន​ទារក​ម្នាក់ ហើយទារកនេះមាន​អាយុ​រហូតដល់​ទៅ ៥០ ឆ្នាំ ឯណោះ ។​

​ចំ​បោះ​ស្ត្រី​អាយុ ៩០ ឆ្នាំ ឡើង ការ​មានគភ៌​ជា​រឿង​ដែល​មិនអាច ។ ប៉ុន្តែ លោកយាយ Estala Melandez អាយុ ៩២ ឆ្នាំ បានប្រែក្លាយ​រឿង​មិនអាច​នោះ​ទៅជា​រឿង​អាច ។ ដោយមាន​អា​ការៈមិន​ស្រួល​នៅក្នុង​ពោះ លោកយាយ​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត ហើយ​រឿង​ស្មាន​មិន​ដល់​មួយ​បានកើត​ឡើង គឺ​នៅក្នុង​ស្បូន​របស់​លោកយាយ​មាន​ទារ​កមួ​នៅក្នុង​នោះ ។​

​លោកយាយ​និយាយថា ៥០ ឆ្នាំ មុន វេជ្ជបណ្ឌិត​បាន​រកឃើញ «​ដុំ​សាច់​» មួយពេល​វះកាត់​ពោះ​លោកយាយ តែ​គេ​មិន​យកចេញ ។ ប៉ុន្តែ ពេល​ត្រួតពិនិត្យ​សុខភាព​ថ្មីៗ​នេះ ទើប​គេ​ដឹងថា «​ដុំ​សាច់​» នេះ​រឹង​ដូច​ថ្ម ហើយ​ការពិតជា​ទារក​មាន​ទម្ងន់​ដល់ ២ គីឡូ ។​

​នេះ​ជា​ករណី​មួយ​ត្រូវបាន​ហៅថា Lithopedion ។ មានន័យថា ទារក​ស្លាប់​ក្នុងពេល​មានគភ៌ និង​ស្ថិតនៅក្នុង​ពោះ​រហូត ។ សន្សឹមៗ​វា​នឹង​រឹង​ដូច​ថ្ម ហើយ​ពិបាក​នឹង​រកឃើញ ប្រសិន​មាតា​ពុំមាន​វិធី​ត្រួតពិនិត្យ ៕