​ចំពោះ​អគារ​ខ្ពស់ៗ ជណ្តើរយន្ត​ពិតជា​តម្រូវ​ការចាំបាច់ ។ ប៉ុន្តែ វា​ក៏មាន​ហានិភ័យ​ខ្លះ​ដែរ ។ គ្រោះថ្នាក់​ជាយ​ថា​ហ​តុ​មួយចំនួន បានកើត​ឡើង ។​

​កន្លងទៅ​ថ្មីៗ​ន នៅ​ចិនដីគោក ទើប​កើត​ព្រឹត្តិការណ៍​អាណោច​អាធ​ម​មួយ ទាក់ទិន​ដល់​ជណ្តើរយន្ត ។ តាម Clip ថត​ទុក បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយសារតែ​កំហឹង​មួយពេល ចំពោះ​….​ជណ្តើរយន្ត និង​ថែមទាំង​ទទួលបាន​ស្តីបន្ទោស​យ៉ាងធ្ងន់ធ្ងរ​ថែមទៀត ព្រោះថា​…. «​សម​មុខ​»! ។​

​បុរស​រូបនេះដែលត្រូវបានដឹងថាស្រវឹងស្រា ទោះបី​ស្ត្រី​ដែល​រួម​ដំណើរ​ជាមួយ ប្រឹងប្រែង​រារាំង​យ៉ាងណា ក៏​ឃើញថា កាន់តែ​…..​បាន​ចិត បន្ត​ធាក់​ទ្វា​ជណ្តើរយន្ត​រហូតដល់រ​បើក​តែម្តង ។​

​ស្មាន​ពុំ​ដល់​ថា បុរស​រូបនេះ​នៅ​មេឃ​បាំង ជញ្ជាំង​គ្រប ហ៊ាន​ស្ទុះ​ចូល​តាម​ច្រកទ្វា​ដែល​ទើប​របើក​នោះ រួច​ក៏​….​ធ្លាក់​ចុះទៅ​!

​កំហឹង​ពុំ​អាច​ដោះស្រាយ​បញ្ហា​អ្វី​បានទេ ពិសេស​ចំពោះ​វត្ថុ​ឥត​វិញ្ញាណ​! គប្បី​អត់ធ្មត់ ដើម្បី​ដោះស្រាយ​បញ្ហា​វិញ ៕​