​អ្នកកាសែត​ជំនាញ​ស្រាវជ្រាវ​បាតុភូត​ចម្លែក​គ្មាន​២​ដ៏​ល្បីល្បាញ ហើយក៏​ជា​អ្នកជំនាញ​ខាង UFO – Jame Naussan – ចាត់ទុក​សព​អប់​ទាំង ៥ ដែល​ទើប​រកឃើញ​អំឡុង​ខែមិថុនា ឆ្នាំ​២០១៧ នេះ​ថា ពិនិត្យ​ធាតុ​ដើម វា​ជាម​នុស្ស​ភព​ដទៃ ហើយ​ហាក់ដូច​ជាមាន​រាងរៅ​ស្រដៀង​នឹង​ពពួក​ល្មូ​ន​ជាង ដូចនឹង​មនុស្ស -​នេះ​បើតាម​គេហទំព័រ Ancient Code ចុះផ្សាយ ។​

Loading...

​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍​ជាមួយ​ឆា​ណែ​ល RT Espanol អ្នកឯកទេស UFO រូបនេះ​ពោលថាៈ «​ផ្អែក​តាម​ភស្តុតាង​វិទ្យាសាស្ត្រ យើងខ្ញុំ​អាច​បញ្ជាក់​ពី​វត្ត​មាននៃ​អម្បូរ​សត្វលោក​មកពី​ភព​ដទៃ ។ មុននេះ ទើបតែ​ជា​លទ្ធភាព​ប៉ុណ្ណោះ ប៉ុន្តែ ពេលនេះ​វា​ជាការ​ពិត​!» ។​

​ប្រភព​ដដែល​អះអាងថា សព​អប់​ដែលមាន​អាយុកាល​ប្រមាណ ១.៧០០ ឆ្នាំ និង​ប្រវែង ១៧០ សង់ទីម៉ែត្រ នេះ មាន​ម្រាមដៃ​ម្ខាង ៣ ហើយ​ប្រអប់​ខួរ​មូល​វែង ។​

​សំណួរ​ជាច្រើន​ត្រូវបាន​ចោទសួរ តើ​ចំពោះមុខ​វា​បាន​ត្រូវ​សាស្ត្រាចារ្យ​រុស្ស៊ី Korotkov បញ្ជាក់ៈ «​នេះ​ពុំមែន​ជា​របស់​ក្លែងក្លាយ​ទេ​! វា​អាចជា​សណ្ឋាន​ប្រែប្រួល​នៃ​ហ្សែ​ន​របស់​អម្បូរ​សភាវៈ​មួយ​ខុសប្លែក​នឹង​មនុស្ស ។ ពេលនេះ​ពុំទាន់​មាន​ចម្លើយ​ថា​វា​ជា​អ្វី​ឡើយ​» ។ លោក​បន្តថាៈ «​សព​អប់​ទាំងនេះ អាចជា​ពូជពង្ស​មនុស្ស​ដែល​ធ្លាប់​រស់នៅ​លើ​ផែនដី​ពី​រាប់ពាន់​ឆ្នាំមុន តែ​វា​បាន​បាត់ស្រមោល ដោយសារ​មហន្តរាយ​នៃ​ធម្មជាតិ​» ។​

​ឥឡូវ អ្នកវិទ្យាសាស្ត្រ​កំពុងធ្វើការ​ពិនិត្យ​ប្រៀបធៀប​ហ្សែ​ន​រប​ស់វា ។ អនាគត​នឹងមាន​ការបកស្រាយ​ជាក់លាក់​ថាៈ វា​ជា​អ្វី​?​