​មនុស្ស​ជាច្រើន​បាន​កំពុង​ផ្ទុះ​កំហឹង ចំពោះ​វីដេអូ​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ម្នាក់​បាន​ប្រើ​អំពើហិង្សា (​វាយដំ និង​ខាំ​) ទៅលើ​សត្វ​ឆ្កែ​របស់ខ្លួន នៅ​ចំពោះមុខ​មនុស្សម្នា ខណៈ​ធ្វើដំណើរ​នៅលើ​រថយន្តក្រុង​, នេះ​បើ​យោងតាម​ប៉ូលីស​នៅក្នុង​ប្រទេស​កាណាដា ។​

Loading...

​អង្គការ​ទប់​ស្កាត​អំពើ​ឃោរឃៅ​ទៅលើ​សត្វ OSPCA បាន​ចោទប្រកាន់ និង​ចាប់ខ្លួន​ស្ត្រី​ពុំ​ត្រូវបាន​បញ្ជាក់​អត្តសញ្ញាណ​អាយុ ៣៧ ឆ្នាំ រស់នៅក្នុង​ទីក្រុង Toronto បន្ទាប់ពី​វីដេអូ​នេះ​បាន​លេចឡើង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ។​

​បច្ចុប្បន្ន សត្វ​ឆ្កែរងគ្រោះនោះ បាននិង​កំពុង​ស្ថិតក្រោម​ការថែទាំ​របស់ OSPCA ។​

​នាយក OSPCA, លោក Connie Mallory បាន​និយាយថាៈ «​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណជន ដែល​បានបង្ហាញ​ភស្តុ​ង​នេះ​ដល់​ពួកយើង​បានធ្វើការ​ស៊ើបអង្កេត និង​ឈានទៅ​ចាប់ខ្លួន​អ្នកធ្វើ​បាប​សត្វ​» ៕​