​គ្រា​ពុំទាន់​មាន​ឧបករណ៍​ពិនិត្យ​គភ៌​ងាយស្រួល​ដូច​បច្ចុប្បន្ននេះ ស្ត្រី​ជំនាន់​ដើម​បាន​ប្រើ​វិធី​ច្រើនយ៉ាង និង​ចម្លែក ដើម្បី​ដឹងថា​ខ្លួន​មានគភ៌​ដែរ ឬ អត់ ។ វិធី​ខ្លះ នៅ​អាច​បញ្ជាក់បាន​ថា ជា​គភ៌​កូនប្រុស ឬ ស្រី ថែមទៀត ។​

Loading...

​សូម​ចូលដល់​វិធី ៥ យ៉ាង ដែល​និយម​បំផុត នា​សម័យបូរាណ​កាល ។​

១- ស្រូវ​សាលី និង​ស្រូវ​បា​ឡេ (​ធញ្ញជាតិ​ម្យ៉ាង – barley)
​នេះ​អាច​ចាត់ជា​វិធី​សាក​ពិនិត្យ​គភ៌​មាន​ដំបូង​គេ ។ គម្ពី Kahun Papyrus នា​យុគ្គ​អេ​ហ្ស៊ី​ព​បូរាណ នា​ឆ្នាំ ១៣៥០ មុន​គ្រឹ​ស្ត​សករាជ កត់ត្រា​ថា ស្ត្រី​ជំនាន់​នោះ តែង​យក​ស្រូវ​សាលី ឬ ស្រូវ​បា​ឡេ មក​ត្រាំ​ក្នុង​ទឹកនោម​របស់ខ្លួន ២ – ៣ ថ្ងៃ ។​

​ប្រសិន​គ្រាប់ស្រូវ​បា​ឡេ​ចេញ​ពន្លក គឺ​ស្ត្រី​នេះ​មានគភ៌​កូនប្រុស តែបើ​ស្រូវ​សាលី​ចេញ​ពន្លក គឺ​គភ៌​កូនស្រី ។ បើ​គ្មាន​ស្រូវ​ណា​ចេញ​ពន្លក គឺ​ពុំ​មានកូន​ទេ ។​

​ស្តាប់ទៅ​ហាក់ដូចជា​គ្មាន​ហេតុផល ។ ប៉ុន្តែ វិទ្យាស្ថាន​សុខាភិបាល​ជាតិ​អាមេរិក​នៅ​ឆ្នាំ​១៩៦៣ បាន​បញ្ជាក់ថា វិធី​នេះ​ត្រូវ​ប្រហែល ៧០% ឯណោះ ។ តាម​ការពិសោធន៍ គេ​សន្និដ្ឋានថា កំណើន​ខ្ពស់​នៃ hormone oestrogen ជា​មូលហេតុ​នាំ​ឲ្យ​មាន​លទ្ធផល​ខាងលើ ។​

២- ពិនិត្យ​គភ៌​ដោយ​ខ្ទឹមបារាំង​


​ស្ត្រី​ជនជាតិ​ក្រិច​ប្រើ​ខ្ទឹមបារាំង​ញាត់​ចូល​ទ្វា​មាស រួច​ទុក​១​យប់ ។ ប្រសិនបើ​ព្រឹកស្អែក​ដង្ហើម​ស្ត្រី​នោះ​មាន​ក្លិន​ខ្ទឹមបារាំង គឺ​បានសេចក្តីថា ពុំមាន​គភ៌​ទេ ។ គម្ពី Hippocrates (​ឆ្នាំ​៤៦០-៣៧០ មុន​គ្រឹ​ស្ត​សករាជ​) បាន​កត់​ត្រាទុក ហើយ​ពន្យល់ថា ប្រសិនបើ​ស្ត្រី​មានគភ៌​នោះ មាត់ស្បូន​នឹង​បិទ ហេតុនេះ ដង្ហើម​របស់​នាង​ពុំមាន​ក្លិន​ខ្តឹ​ម​ក្រហម​ទេ និង​ផ្ទុយ​មកវិញ ។​

៣- មើល​ពណ៌​របស់​ទឹកនោម​


​ជា​វិធី​ពេញនិយម​រាល់​សតវត្ស​ទី​១៦ នៅ​ទ្វីបអឺរ៉ុប ។ ឯកសារ​មួយនា​ឆ្នាំ​១៥៥២ បាន​ពណ៌នា​ទឹកនោម​របស់​ស្ត្រី​មានគភ៌​គឺៈ «​មាន​ពណ៌​លឿងខ្ចី ឈានទៅ​ស​ស្រអាប់ ។ រីឯ​វិធីសាស្ត្រ​អនុវត្ត គឺ​គេ​យក​ទឹកនោម​មក​លាយ​នឹង​ស្រា រួច​ពិនិត្យមើល​លទ្ធផល​» ។​

៤- ផ្អែកលើ​ពណ៌​សម្បុរ​នៃ​ទ្វា​មាស


​វេជ្ជបណ្ឌិត​បារាំង​ម្នាក់ បាន​ចាប់អារម្មណ៍​តាមដាន​ពី​ឆ្នាំ​១៨៣៦ ដល់​អ្នក ១៨៨៦ ឃើញថា ពេល​មានគភ៌​ចន្លោះ​សប្តាហ៍​ទី​៦ ទៅ ៨ ក​ស្បូន​នឹង​ទ្វា​មាស មានការ​ប្រែប្រួល​ពណ៌​សម្បុ​រៈ អាច​ពណ៌​ស្វាយ ឬ ក្រ​ម៉ៅ ដោយសារតែ​លំហូរ​ឈាម​ច្រើន​មក​ទីនោះ ។ ក្រៅពីនេះ បូកផ្សំ​នឹង​ការនិយម​អាហារ​ប្រែប្រួល​ជាអាទិ៍ៈ ចូលចិត្ត​ជូរ​, ផ្អែម​….. ។ ក្រោយ​ការតាមដាន​រយៈពេល​មួយ​វែង​បែបនេះ ទើប​លោក James Read Chadwick ដែលជា​វេជ្ជបណ្ឌិត​បារាំង បាន​ឧទ្ទេសនាម​រឿងនេះ​ក្នុង​អង្គប្រជុំ​មួយ​របស់​សមាគម​សម្ព​ព​អាមេរិក ។ ផ្តើម​ពី​នោះ គេ​ហៅថា «​សញ្ញា Chadwick ​» -​វិធី​ពិនិត្យ​មានគភ៌ ឬ​អត់ ។​

​ប៉ុន្តែ វា​ពុំ​ទទួលបាន​ការគាំទ្រ ព្រោះ​ជំនាន់​នោះ នារីៗ​ពុំ​ចង់​ប្រតិបត្តិ​តាម​វិធី​នេះ ដោយសារ​វា​តម្រូវ​ឲ្យ​គេ «​ពិនិត្យមើល​» ទ្វា​មាស​របស់ខ្លួន ។​

៥- ចាក់ទឹក​នោម​ចូល​ទន្សាយ​


​ឆ្នាំ​១៩២០ អ្នកវិទ្យាសាស្ត្រ​អាល្លឺម៉ង់​២​រូប​គឺ​ Selmar Aschheim និង Bernhard Zondek បាន​រកឃើញ​អ័រម៉ូន CG របស់​ស្ត្រី​មានគភ៌​ធ្វើ​ឲ្យ​ដៃ​ស្បូន​មានការ​លូតលាស់​ខ្លាំង ។ ហេតុនេះ គេ​អាចយ​កវា​ទៅ​ចា​ក់លើ​កូនកណ្តុរ ឬ ទន្សាយ ហើយ​ពិនិត្យ​ការលូតលាស់​ដៃ​ស្បូន​របស់​ពួកវា ដើម្បី​ទាញយក​លទ្ធផល ។ វិធី​នេះ នាំ​ឲ្យ​មានការ​វិនាស​កូន​ទន្សាយ​យ៉ាងច្រើន រហូត​មាន​ពាក្យ​ថា «​ទន្សាយ​ងាប់ ស្ត្រី​មានកូន​» ។​

​សំណាងល្អ វិនាសកម្ម​នេះ​បានបញ្ចប់​ពេល​ឃើញ​ឧបករណ៍​ពិនិត្យ​គ​ភ​គ៌ នា​យុគ្គសម័យ​ទំនើប​បច្ចុប្បន្ន ៕​