​សួនសត្វ​មួយ​នៅ Gaza Kahanyounis ប្រទេស​ប៉ា​ឡេ​ស្ទី​ន បាន​ធ្លាក់​ក្នុង​សភាព​ដ៏​សែន​អាណោច​អាធ​ម ។ នៅ​ទីនោះ សង្គ្រាម​ផ្ទុះ​កើត​ពុំ​ស្វាង ធ្វើ​ឲ្យ​សួនសត្វ​លែងមាន​អ្នក​ទៅ​ថែរក្សា ។ សត្វ​ទាំងឡាយ​ត្រូវ​បង្អត់អាហារ រយៈពេល​មួយ​យ៉ាង​វែង ហើយ​បាន​ងាប់​ដោយ​ការអត់ឃ្លាន​គួរ​ឲ្យ​សង្វេក ។​

Loading...

​ពលរដ្ឋ​នៅក្នុង​តំបន់​នោះ​ប្រាប់ថា ទីនេះ​កំពុង​កើត​កល​យុគ្គ ហើយ​ពលរដ្ឋ​ចំនួន​ច្រើន (​ជាង ១,៧ លាន​នាក់​) កុំថាឡើយ​សត្វ សូម្បីតែ​មនុស្ស​ក៏​សឹងរ​កអី​ច្រក​ពោះ​ពុំបាន​ផង ។​

​ដោយហេតុ​វា​ត្រូវ​ជាប់គាំង​ក្នុង​ចម្រឹង​ដែក ពុំ​អាច​ស្វែងរក​អាហារ​បាន គ្មានអ្វី​ស៊ី សូម្បីតែ​ទឹក​នោះ ខណៈពេលដែល​ទីនេះ​មាន​អាកាសធាតុ​ក្តៅ​ហួតហែង​ផង ធ្វើ​ឲ្យ​សត្វ​ទាំងឡាយ​ក្លាយជា​សាកសព​ក្រៀម​ស្វិត ។​

​តោ​ដែលជា​ស្តេចសត្វ ក៏​ក្លាយជា​សំណាក​បែបនេះ​ដែរ

​…. ហើយ​ខ្លា ក៏​ចៀស​ពុំរួច​ពី​វាសនា​ដូចគ្នា​

….​សត្វ​ដទៃទៀត បែបនេះ​ដែរ​

​លោក Awaida ជា​អ្នកធ្វើការ​នៅ​សួនសត្វ​នេះ គាត់​ប៉ងប្រាថ្នា​ប្រែក្លាយ​ពពួកសត្វ​មាន​វាសនា​អភព្វ​គួរ​ឲ្យ​អាសូរ ទៅធ្វើជា​សំណាក​ដាក់តាំង ដើម្បី​កត់ត្រា​ទុក ពីអ្វីៗ​បាន និង​កំពុង​កើតឡើង ។​

៩០ ថ្ងៃ កន្លងផុតទៅ ទើប​អង្គការ​សង្គ្រោះ​សត្វ​មួយ មកដល់​ទីនេះ​បាន​និង​សង្គ្រោះ​សត្វ​តោ ៣ ក្បាល ដែល​នៅរស់​ដោយ​បង្ខំចិត្ត​ស៊ីគ្នា​វា រួច​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ភ្លាម ។​

​ខាងលើ​ពិតជា​សួនសត្វ​ដែល​ប្រែក្លាយជា​សំណាក​សត្វ ព្រោះតែ​….​សង្គ្រាម ៕​