​ជីដូន​ខាង​ម្តាយ​របស់ Ben Eckersley បានធ្វើ​ឲ្យ​បណ្តាញ​សង្គម​ឡើង​កក្រើក ព្រោះតែ​ប្រយោគ​នៃ​ការ «​ស្វែងរក​» ដ៏​សែន «​សុភាព​» និង «​សុជីវធម៌​» របស់គាត់​….​ដល់​ថ្នាក់ Google ផ្ញើរ​ជា​លិខិតឯកជន​ឆ្លើយតប​សំណួរ​របស់គាត់ ។​

Loading...

Ben Eckersley បាន​អស់សំណើច គ្រា​បើក​មើល Laptop របស់​លោកយាយ​ខ្លួន កាលពី​សប្តាហ៍​មុន ឃើញ​គាត់​សួរ​សំណួរ​ទៅកាន់ google ថាៈ (​ស្វែងរក​) «​សូមមេត្តា បង​ប្រែ​លេខ​រ៉ូ​ម៉ាំង MCMXCVIII មាន​អត្ត​ន័យ​អ្វី​ដែរ សូម​អរគុណ​!» ។​

​ដោយ​ឃើញ​សំណួរ​ជា​ប្រយោគ​គួរ​ឲ្យ​ស្រឡាញ់ ចៅ​សម្លាញ់​រូបនេះ​បាន​ថត រួច​បង្ហោះ​អួត​មិត្តភក្តិ​លើ Twitter ។ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នក retweet ដល់​ទៅ​ជាង ១ ម៉ឺន ហើយ​ពិសេស​នោះ គឺ Googel បាន​ផ្ញើរ​សំបុត​ឆ្លើយតប​ផ្ទាល់​ទៀតផង ។​

​ពុំ​អស់ចិត្ត ចៅប្រុស​រូបនេះ​ក៏​សួរ​យាយ​ថា ហេតុដូចម្តេច​បានជា​គាត់​សរសេរ​សួរ​ទៅ​ឧបករណ៍​ស្វែងរក​របស់ Google ដោយ​ប្រើ​ពាក្យពេចន៍ «​សុជីវធម៌​» បែបនេះ​? ពុទ្ធោ​អើយ​! តាមពិតទៅ លោកយាយ​គិតថា មាន​មនុស្ស​អង្គុយ​ក្នុង​ប៊ុ​យ​រ៉ូ​របស់ Google រង់ចាំ​ឆ្លើយ​ចម្លើយ​ទាំងឡាយ ហេតុនេះ​គប្បី​គោរព និង​សុជីវធម៌ ជាមួយ​….​គេ ។​

«​លោកយាយ​របស់ Ben ជាទី​រាប់អាន សង្ឃឹមថា លោកយាយ​មាន​សុខភាព​ល្អ ។ ក្នុងចំណោម​រាប់ពាន់​លាន​សំណួរ​របស់​អ្នក​ប្រើ​សួរ នោះ​សំណួរ​លោកយាយ បានធ្វើ​ឲ្យ​យើងខ្ញុំ​សប្បាយ​យ៉ាងខ្លាំង ហើយ​ចម្លើយ​គឺ ១៩៩៨ ។ អរគុណ លោកយាយ ។​»

​ប្រិយមិត្ត​! តាមរយៈ​រឿង​តូច​១​នេះ វា​ឆ្លុះបញ្ចាំង​អ្វី​ទៅ​?

​ត្រូវ​ដែរ​ទេ​ថា សង្គម​បច្ចុប្បន្ន កំពុង​ឈានឡើង ឬ ធ្លាក់ចុះ ដែល​គ្រាន់តែ​សំណួរ​ប្រកបដោយ​ការ «​គោរព​, សុជីវធម៌​» ខ្លី​១​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ផ្អើល​ដល់​ទាំង​ក្រុមហ៊ុន​យក្ស -Google !?