​ព្យុះ Hato កន្លងទៅ​ថ្មីៗ​នេះ បាន​វាយប្រហារ​លើ​ខេត្ត​ក្វាង​តុង និង​ជះឥទ្ធិពល​ដល់​តំបន់​ខ្លះទៀត​នៅ​ម៉ា​កាវ ហុងកុង​…… ធ្វើ​ឲ្យ​មានការ​អន្តរាយ​ទាំង​ទ្រព្យសម្បតិ៍ និង​អាយុជីវិត​របស់​មនុស្ស ។​

Loading...

​មិន​ត្រឹម​ប៉ុណ្ណោះ​ទេ​! ព្យុះ​កំណាច​នេះ​នៅបាន​ផ្តួលរំលំ​រុក្ខជាតិ​បៃតង​ជាច្រើន​នៅ​ទីក្រុង ហើយ​តាមរយៈ​នោះ វា​ក៏ «​បកអាក្រាត​» ពី​មាយា​ទ​អន់​របស់​ពួក​មន្ត្រី​គ្រប់គ្រង​ការងារ​សាធារណៈ ក្នុងនោះ​គឺ​ការដាំ​រុក្ខជាតិ​បៃតង លម្អ បន្ថយកំដៅ​ទីក្រុង ។​

Wang Jing (​វ៉ាង យី​ង​) ដែលជា​អ្ន​សិ​ល្បះ​សម្អាង​ម្នា​ក់នៅ​ហុងកុង បានធ្វើការ​ចែករំលែក​ពី​រូបភាព​នៃ​ដើម​ជ្រៃ​មួយ​ដើម ត្រូវ​ព្យុះ​ផ្តួលរំលំ​…. ហើយ​តាមរយៈ​នោះ វា​បា​នប​ន្ទុះ​នូវ​កំហឹង​ក្រេវក្រោធ​របស់​ពលរដ្ឋ ។​

​ដើម​ជ្រៃ​នេះ​ប្លែក​ពី​ដើម​ជ្រៅ​ដទៃ គ្រា​វា​ត្រូវរ​ប៉ើ​ក​ប្ញ​ស​ដួល​រំលំ ព្រោះថា ស្ថិតនៅ​ពីក្រោម​គល់​ជ្រៅ​នេះ​ពុំមាន​ប្ញ​កែវ និង​ប្ញ​ស​ជើង​ជុំវិញ​ទេ បែរជាៗ​សន្ទះ​បេតុង​មួយ​ទៅវិញ ។ ភស្តុតាង​នេះ​បញ្ជាក់​ច្បាស់ក្រឡែត​ថា ទង្វើ​គ្មាន​ការទទួលខុសត្រូវ​រប​ស់​ពួក​មន្ត្រី​ក្រុង ដែល​មើលស្រាល​ជីវិត​របស់​មនុស្ស ។​

​លើ​លោក​នេះ ប្រហែល​គ្មាន​សាលា​ណា​បង្រៀន​ឲ្យ​គេ​ដាំ​រុក្ខជាតិ​ធំ​ខ្ពស់ ហើយ​នៅ​កណ្តាល​ក្រុង​បែបនេះ​ទេ ។​

​ពលរដ្ឋ​ហុងកុង បាន​បញ្ចេញមតិ​ថ្កោលទោស​ធ្ងន់ៗ ចំពោះ​ទង្វើ​អគតិ​នេះ ។​

​តាម​ប្រិយមិត្ត តើ​ពួក​មន្ត្រី​ទាំងនេះ មាន​ដឹង​ពី​ផលវិបាក​អាច​កើតមាន​ទេ​? បើ​ដឹង តើ​គេ​នៅ​ប្រព្រឹត្ត​បែបនេះ​ដើម្បី​អ្វី​ទៅ ?​