​ជាមួយ​ស្នាដៃ​ពុំ​សរសើរ​ពុំបាន​របស់ John Ferraro ដែល​អាច​ប្រើ​ថ្ងាស​ដើម្បី​ដំ​ដែកគោល​ចូល​សាច់​ឈើ​បាន​ចំនួន ៣៨ ដើម ប្រើពេល​ត្រឹម​២​នាទី ហើយ​ពុំមែន​ឈាម​១​តំណក់​នោះ ពិតជា​ស័​ក្ខិ​សម ក្នុង​ការដែល​សៀវភៅ​កត់ត្រា​ឯក​ត្ត​ទក​ម្ម​ពិភពលោក (Guiness) ទទួលស្គាល់ថា ជា​ជន​ប្រើ​ក្បាល​ដំ​ដែកគោល​បាន​ច្រើ​បំផុត លើ​ពិភពលោក ។​

​លើសពីនេះ​ទៀត​នោះ ស្នាដៃ​ថ្មី​នេះ គឺ​គាត់​បាន​បំបែក​ឯក​ត្ត​ទ​កម្ម​សាង​ឡើង​មុននេះ​ដោយ​….​ខ្លួនឯង​លោក គឺ​ដំ​បាន​ដែកគោល ១៣ ដើម អំឡុង​១​នាទី ។​

​គួររម្លឹកថា នៅ​ខែមេសា ឆ្នាំ​២០១១ John Ferraoro ក៏បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្រឡាំងកាំង «​ព្រហើន​» ហ៊ាន​ប្រើ​ក្បាល​របស់ខ្លួន និង​គ្រាប់​បាល់ bowling បំបែក​បាន​បន្ទះ​បេតុង ៤៥ សន្លឹក ក្នុងអំឡុងពេល​តែ ៣ នាទី ប៉ុណ្ណោះ ។​

​គេ​បាន​ពិសោធន៍​ឃើញថា ប្រអប់​ខ្លួន​របស់ John មាន​កម្រាស់​ដល់​ទៅ ១៦ មី​លី​ម៉ែត្រ គឺ​លើស​មនុស្ស​ធម្មតា ដែលមាន​ត្រឹម ៦,៥ មី​លី​ម៉ែត្រ ពោលគឺ​លើស ២,៥ ដង ឯណោះ ។​

John បានដឹង​ពី​សមត្ថភាព​ពី​កំណើត​របស់ខ្លួន គ្រា​ពេល​មួយ​កាលពី​ក្មេង ពេល​ប្រឡែង​លេង​នឹង​បងប្រុស John បាន​បោក​ក្បាល​នឹង​ទ្វា​ឈើ​មួយ​យ៉ាងខ្លាំង ធ្វើ​ឲ្យ​អ្នកមាន​វត្ត​មាននៅ​ទីនោះ​ស្រែក​ភ្លាត់​សម្លេង តែ​គាត់​ពុំមាន​អារម្មណ៍​អ្វី​ទាំងអស់ ៕