កាសែត Daily Mail របស់អង់គ្លេសចាត់ទុកថា រូបភាពដែលថតបាននៅឧស្យានជាតិ Yorkshire ប្រទេសអង់គ្លេស​ បង្ហាញពីការស្រឡាញ់​​ភេទដូចគ្នា​របស់តោឈ្មោល២ក្បាល ហើយពួកវា​កំពុង​ប្រព្រឹត្តរឿង «Sex» ។ តោញី​ដែលនៅក្បែរនោះ បានបង្ហាញ​​នូវការ​ធុញទ្រាន់តាមរយៈផ្ទៃមុខវា ខណៈអាឈ្មោល​​ដែលនៅពីលើ​លៀនអណ្តាត​ស្តែងចេញ​ភាពត្រេកត្រអាល​ដល់កំពូល ។

លោក Bridges ដែលជាអ្នកថតរូបមិនអាជីព​ បានផ្តិតយករូបភាពទាំងនេះពោលថាៈ មានតោឈ្មោល១ និងញី១ កំពុង​ដេកក្បែរគ្នា ។ ​ស្រាប់តែអាឈ្មោល​មួយទៀត លោតសង្គ្រប់​ពីលើ​ «មិត្តប្រុស» របស់វា ។ អ្នកនៅទីនោះនាំគ្នា​អស់សំណើច​ពេលឃើញសកម្មភាព​ចម្លែករបស់តោឈ្មោល «ដុះឈ្មោល» ទាំង២ ។

លោក Bridges បន្តថាៈ លោកពុំដឹងថា នេះជាទង្វើរធម្មតាក្នុងពិភពរបស់សត្វតោដែរ ឬអត់ ។ ប៉ុន្តែ តាមលោក តោទាំងពីរនេះប្រហែលស្រឡាញ់ភេទដូចគ្នា​ហើយ! ។

ពិតជាអាណិតមីញីណាស់! មែនទេប្រិយមិត្ត!!!