​ព្រានប្រមាញ់​សញ្ជាតិ​អ៊ីតាលី Luciano Pozento ដែលជា​ពេទ្យសត្វ​ម្នាក់​ផង​នោះ ទើប​ត្រូវបាន​បញ្ជាក់ថា បាន​ស្លាប់ បន្ទាប់ពី​ធ្លាក់ចុះ​ក្រហែង​ភ្នំ​ថ្ម គ្រា​កំពុង​ដើរ​ប្រមាញ់ ។ ហេតុការណ៍​នេះ កើតឡើង​ភ្លាមៗ ក្រោយពេល​គាត់​ទើប​បង្ហោះ​រូបភាព​ថត​ជាមួយ​សត្វ​តោ​ដែល​ងាប់ -​ស្នាដៃ​របស់គាត់​ទើប​សម្រេចបាន ។​

​មុន​នោះ ប៉ូលីស​ទទួលបាន​របា​យ​ការណ៍​ពី​ព្រានប្រមាញ់​រូបនេះ​ថា បាន​រអិល​ជើង​ធ្លាក់ចូល​ក្រហែង​ភ្នំ​នៅ​តំបន់ Colle delle Oche ជិត​ទីក្រុង Turin ប្រទេស​អ៊ីតាលី ខណៈពេល​កំពុង​ដើរ​ប្រមាញ់​សត្វ ។​

​ព្រាន​ព្រ​ស ហើយក៏​ជា​វេជ្ជ​ប​ណ្ដិ​ត​សត្វ​ល្បីឈ្មោះ​វ័យ ៥៥ ឆ្នាំ រូបនេះ ពិតជា​ល្បី​រន្ទឺ​ពី​ជំនាញ​បាញ់សម្លាប់​សត្វព្រៃ ហើយ​និយម​ថត​បង្អួត​ជាមួយ «​ជ័យ​ភ័​ណ្ឌ​» របស់ខ្លួន​លើ​បណ្តាញ​សង្គម ។ អ្នក​ស្រឡាញ់​ចូលចិត្ត​សត្វព្រៃ ចាត់ទុកជា​ឃាតករ​ឈាម​ត្រជាក់​! ។​

​រហូត​ពេលខ្លះ​គេ​សម្តែង​អារម្មណ៍​ប្រាប់ថា ចង់​ឲ្យ​គាត់​ទទួល​វាសនា​ដូច​សត្វ​ដែល​គាត់​បាញ់ប្រហារ ចំណែក​មនុស្ស​ខ្លះទៀត​ទាមទារ​ឲ្យ​លោក​បញ្ចប់​ទង្វើ​យង់​ឃ្លង​ភ្លាម ។ តែ​លោក Luciano តែង​អះអាងថា ខ្លួន​ពុំមាន​ធ្វើ​អ្វី​ខុស​ឡើយ ។​

​ចំពោះ Luciano ការថតរូប​បែបនេះ ហាក់​ក្លាយជា​ទម្លាប់​ពុំ​បោះបង់ចោល​បាន ។​

​គាត់​ពុំ​អើពើ​នឹង​ការរិះគន់​ជេរប្រទេច​ផ្តាសារ និង​តែង​បន្ត​បង្ហោះ​រូបភាព​ទាំងអស់នេះ​ឡើង​បណ្តាញ​សង្គម​ពុំ​ព្រម​ឈប់ ។​

​វេជ្ជ​ប​ណ្ដិ​ត​សត្វ​រូបនេះ​ថ្លែង​បែប​ឌឺដង​ថាៈ «​ខ្ញុំ​ដឹងថា ខ្ញុំ​ពុំមាន​ធ្វើ​អ្វី​ខុស​ទាំងអស់ ។ ខ្ញុំ​តែង​ស្រឡាញ់​ការងារ​របស់ខ្លួន ហើយ​ស្រឡាញ់​សត្វ​ទៀត (Sic)» ។​

​ខ្ញុំ​ពុំ​បោះបង់​ចំណូលចិត្ត​បាញ់​សត្វ​លុះត្រា ច្បាប់​ហាមឃាត់ ។ ឥឡូវនេះ ដូច​មហាជន​ជាច្រើន​ជេរប្រទេច​ផ្តាស​សារ​មែន​! ។ ការស្លាប់​របស់ Luciano ត្រូវបាន​មហាជន​ទាំងនោះ​ថា វា​ជា «​កម្មផល​» ភ្លាមៗ​តែម្តង ៕​