​ថ្មីៗ​នេះ នៅតាម​ដង​វិថី​នៃ​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា អ្នក​អាច​សម្លឹង​ឃើញ​នូវ​ឆ្កែ​អនាថា​មាន​ពណ៌​បៃតង ។ ការ​ប្រែ​ពណ៌​របស់​វា ត្រូវបាន​គេ​ស្រាវជ្រាវ​រកឃើញថា ទាក់ទង​ដល់​ការបំពុល​ដង​ទន្លេ​មួយ នៅក្នុង​តំបន់​នោះ -​កន្លែង​ដែល​ពួក​ឆ្កែ​អនាថា​តែង​ទៅ​ស្វែងរក​ចំណី ។​

​ក្រុម​អ្នកជំនាញការ​បាន​ស្រាវជ្រាវ​ដឹងថា ពណ៌​បៃតង​នេះ​មាន​ប្រភព​ចេញមក​ពី​ជាតិគីមី​ជ្រលក់​ពណ៌ ដែល​ត្រូវបាន​គេ​បូម​ទម្លាក់​ចូល​ទន្លេ Kasali នៅ Navi, Mumbai ។ ទឹកទន្លេ​នេះ​ត្រូវបាន​ពលរដ្ឋ​លែង​ហ៊ាន​ប្រើ​តាំងពី​យូរយារ​ណាស់​មកហើយ ។​

​ពលរដ្ឋ​នៅ​តំបន់​នោះ​និយាយថា គេ​បាន​តស៊ូ​ច្រើន​ឆ្នាំ​មកហើយ តែ​បាន​ត្រឹម​បន្ថយ​ក្លិន​តិចតួច​ប៉ុណ្ណោះ កំរិត​បំពុល​កំពុង​កើនឡើង​ខ្លាំង ។​

​តាម​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ការបំពុល​បរិស្ថាន (MPCB) នោះ​ទឹកទន្លេ​នេះ​ខ្វះ​អុកស៊ីហ្សែន នឹង​ពុល​លើស​កំរិតស្តង់ដារ ១៣ ដង ឯណោះ ៕​