​ទោះបីជា​ពុំមាន​ឈាមជ័រ ពូជ​អម្បូរ​ដូចគ្នា​ក្តី តែ​អារម្មណ៍​អាណិត​សូរ​ក្តីមេត្តា វា​គ្រប់គ្រាន់​សំរាប់​ឲ្យ​សត្វលោក​ផ្សារ​សាច់​ផ្សារ​ឈាម​នឹង​គ្នា​បាន ។​ ​កាលពី​ឆ្នាំទៅ​មិញ រឿងរ៉ាវ​ដ៏​អន្លង់​អ​ន្លោ​ច​ដូច​ប្រលោមលោក​មួយ បានកើត​មាន​ពិត​នៅ​ប្រទេស​ឥណ្ឌា ។​

​ស្វា​អម្បូរ rhesus maacaque បានទទួល​ចិញ្ចឹម​….​ឆ្កែ​១​ក្បាល ។ ដំបូង គេ​គិតថា វា​គ្រាន់តែ​ប្រឡែង​លេង​ជាមួយ​កូន​ឆ្កែ​នោះទេ តែ​អ្វីៗ​ក្រោយមក​បញ្ជាក់ថា ពួកគេ​គិត​ខុស​ទាំងស្រុង ។​

​ស្វា​ហ៊ាន​ប្រថុយ​តតាំង​បណ្តេញ​ពួក​ឆ្កែ​អនាថា​ដទៃទៀត ដើម្បី​រំដោះ «​កូន​» ក្រៅពី​ទង្វើរ​ប្រថុយ​ប្រយុទ្ធ​នឹង​ឆ្កែ​ដទៃ​ដែល​ប៉ង​ធ្វើបាប «​កូន​ឆ្កែ​» របស់ខ្លួន​នោះ វា​នៅ​រង់ចាំ​ឲ្យ «​កូនចិញ្ចឹម​» របស់​វា ស៊ី​អាហារ​មុន​ឆ្អែត​សិន ទើប​វា​ស៊ី​របស់​ដែល​សល់ ។​

​ទោះបីជា​ពេល​លោត​តោង​ពី​ដើមឈើ​១​ទៅ​ដើមឈើ​១​ទៀត ក៏​វា​ត្រកង​ឱប​ជាប់​កូន​ឆ្កែ​នាំទៅ​ជាមួយ​ដែរ ។​

​អ្នកកាសែត Zee News បានសរសេរថាៈ «​ស្វា​តែង​ការពារ និង​ថែទាំ​កូន​ឆ្កែ​ដូច​ម្តាយ​ម្នាក់​យ៉ាងពិត​ប្រាកដ ។ មនោសញ្ចេតនា​អមតៈ​របស់​ពួកវា ផ្តល់​ឲ្យ​យើង​នូវ​មេរៀន​មួយ​យ៉ាង​មានតម្លៃ អំពី​មនោសញ្ចេតនា​របស់​មនុស្ស​» ។​

​ដើមឆ្នាំ​នេះ ស្រាប់​តែមាន​ស្វា​មួយទៀត​បានទទួល «​ចិញ្ចឹម​» កូន​ឆ្កែ​១​ក្បាល ដូច​រឿង​ខាងលើ​ដែរ ។​

​ហេតុការណ៍​នេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​នៅ Allahabad ឥណ្ឌា កាន់តែ​រំភើបចិត្ត ហើយ​សរសើរ​ម​ពី​មនោសញ្ចេតនា​របស់​សត្វ និង​សត្វ ខណៈពេល​រឿង​បែបនេះ​ក្នុង​ពិភព​មនុស្ស និង​មនុស្ស ជា​រឿង​….​កម្រ ។​

​គេ​ថា កូនចិញ្ចឹម​ពុំ​ស្មើនឹង​កូនបង្កើត​ទេ​! ប៉ុន្តែ ម្តាយចិញ្ចឹម​តែង​ប្រៀបដូចជា​ម្តាយបង្កើត​អី​ចឹ​! ៕ មែន​ទេ ប្រិយមិត្ត​ទាំងអស់គ្នា​!?