​ខណៈពេលដែល​បច្ចុប្បន្ន​នេះ វិស័យ​អន​ឡាញ​បាននិងកំពុង​មានការ​រីកចម្រើន ជាពិសេស​ក្រុមហ៊ុន Youtube ដែលជា «​ជម្រក​» ដ៏​មហាសាល​សំរាប់​វីដេអូ​គ្រប់​ប្រភេទ​របស់​សមាជិក​អ្នកប្រើប្រាស់ បានអនុញ្ញាត​ឲ្យ​ពួកគេ​អាច «​សាង​» ប្រាក់ចំណូល​ពី​បណ្តាញ​សង្គម​មួយ​នេះ តាំងពី​យូរ​ឆ្នាំ​រហូតមកដល់​បច្ចុប្បន្ន​នេះ ឃើញ​មាន​មនុស្ស​ជាច្រើន​បានទទួល​ជោគជ័យ និង​មិន​ជោគជ័យជាមួយ​វីដេអូ​របស់​ពួកគេ ដែល​បាន​បង្ហោះ​ឡើង Youtube ។​

​ទោះយ៉ាងណា អ្នក​ដែលមាន​ជំនាញ​ដ៏​ប៉ិនប្រសព្វ​ក្នុងការ​ផលិត​វីដេអូ នោះ​ពួកគេ​ទទួលបាន​ប្រាក់ចំណូល​យ៉ាងពិត​ប្រាកដ ។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពួកគេ​បាន​ខិតខំ​រក​គ្រប់​វិធីសាស្ត្រ ដើម្បី​បង្កើត​វីដេអូ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នក​ចូល​មើល ក្នុងនោះ​ឆា​ណែ​ល​យូរ​យូ​ប​ឈ្មោះថា KH Daily ដែល​ឆា​ណែ​ល​មួយ «​ប៉ាវ​ផ្តាច់មុខ​» ខាង​នេសាទ​ត្រី និង​ជា​ឆា​ណែ​ល​ទទួលបាន​ជោគជ័យ​លើ​វិស័យនេះ បានធ្វើ​ឲ្យ​«​ពួក​អា​គាំង​» មានការ​ស្ងើចសរសើរ​យ៉ាងខ្លាំង ចំពោះ​ស្នាដៃ​របស់គេ ។ ប៉ុន្តែ ក្នុងចំណោម​វីដេអូ​ទាំងនោះ ឃើញថា​វីដេអូ​នេសាទ​ត្រី​ដោយ​ស្រី​ស្អាត​សិច​ស៊ី ជា​វីដេអូ​ដ៏​ទាក់ទាញ​បំផុត ហើយក៏​ជា​វីដេអូ​ធ្វើ​ឲ្យ​ពួកគេ​………​អស់សំណើច​ផងដែរ ៕​